យោងតាមការបង្ហោះ លោកស្រី​ រៃ​ សុភា​ អគ្គនាយិកា​មជ្ឈមណ្ឌល​ Sophea​ Skin Care បានព្រមានពីការប្ដឹងផ្ដល់អ្នកជិតខាងម្នាក់ ដែលបានយកកាំបិតទៅឆ្កូតរថយន្តរបស់លោកស្រី ដែលទំនងកើតឡើងពីភាពច្រណែន។ អ្នកនាងមិនទាមទាមអោយសងសំណងណាមួយនោះទេ ដោយស្នើអោយតែសុំទោស និង​បញ្ឈប់នូវភាពបៀតបៀនចំពោះលោកស្រីបន្តទៀតតប៉ុណ្ណោះ​ ដោយលោកស្រីបញ្ជាក់ថា នេះមិនមែនជាលើកទី1ឡើយ។ លោកស្រីសរសេរថា “ខ្ញុំទុកពេលអោយ3ថ្ងៃ សុំទោស ជាលាយលក្ខ័អក្សរ បើមិនដូច្នេះទេ រងចាំ ដីការកោះហៅ”​។

លោកស្រីបន្ថែមថា “មនុស្សខ្ញុំចូលចិត្តធ្វើបុណ្យ និង ជួយគេណាស់ តែខ្ញុំជួយមនុស្សគួរជួយ ប៉ុន្តែបើមនុស្សចូលចិត្តបំពានអ្នកដ៏ទៃ ធ្វើបាបអ្នកដ៏ទៃ ខ្ញុំក៏មិនអោយរួចខ្លួនដែរ ខ្ញុំនិយាយម៉េចគឺចឹង។

ឡានទិញមិនទាន់បាន10ថ្ងៃផង មានស្រ្តីម្នាក់ យកកាំបិតមកឆ្កូត! (មានវីដេអូនឹងសកម្មភាពថតបានទាំងអស់)”៕
#មិនលើកលែងទេ
https://fb.watch/ez5Ay7tGT7/

LEAVE A REPLY

Please enter your comment!
Please enter your name here