ខុសពីផលិតករខ្លះដែលក្រោយរងការព្រមាន និង ក្រោយការអប់រំរមែងបាក់ទឹកចិត្ត ឬ រងការអាម៉ាស់ ហើយផ្អាកសកម្មភាពបញ្ចេញស្នាដៃ តារាចម្រៀង លោក សុគន្ធ ដេវីត ដែលជាអ្នកផលិតស្នាដៃរឿងរាប់មិនអស់ ហើយប៉ុន្មានរឿងចុងក្រោយ រងការរិះគន់ដល់ថ្នាក់ថ្នាក់លើយកទៅអប់រំ បែរជាប្រឹងបង្កើនស្នាដៃ ដើម្បីកែតម្រូវ។ ស្នាដៃថ្មីៗរបស់លោក ត្រូវគេបានបង្កប់នូវខ្លឹមសារអប់រំប្រកបដោយសីលធម៌ជាជំនួសវិញ និង ទទួលបានការគាំទ្រគួរអោយសរសើរនោះផង។ មិនខុសពីពាក្យចាស់ថា បើមិនខុសរកកន្លែងត្រូវមិនឃើញ លោក សុគន្ធ ដេវីត បានអះអាងថា នឹងមិនបន្តផលិតរឿងដែលបង្កប់នូវអសីលធម៌ក្នុងសង្គម ឬ ក្នងន័យបំផុសរឿងស្រលាញ់ប្រុសដូចមុនទៀតទេ តែលោកក៏សំណូមពរអោយមហាជនជួយគាំទ្រស្នាដៃល្អៗ ដែលលោកនឹងផលិតបន្តបន្ទាប់អោយបានច្រើនផងដែរ ដើម្បីអោយលោកមានកម្លាំងចិត្តបន្តការផលិត ហើយជារឿងដែលមានខ្លឹមសាអប់រំល្អៗ។ លោកក៏បន្តសុំទោសចំពោះស្នាដៃកន្លងមកដែលបណ្ដាលអោយមានការរិះគន់ និង មានប្រតិកម្មផងដែរ។ យ៉ាងណាមិញលោកថា មុនរងការរិះគន់បែបនោះ លោកក៏បានផលិតស្នាដៃល្អៗរាប់មិនអស់ផងដែរ ដោយមិនដូចអ្នកខ្លះលើកឡើងថា លោកចេះផលិតតែស្នាដៃដែលមានខ្លឹមសារបែបអវិជ្ជមានមួយរឿងនោះទេ។ លោលក៏កំពុងពង្រឹងគុណភាពផលិត និង រិះរកសាច់រឿង ដែលមានខ្លឹមសារល្អយកមបំពេញចំណីចក្ខុអារម្មណ៍ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here