ចាត់ទុកថា គឺជាជោគជ័យមួយ ដែលមិនសរសើរមិនបាន ដែលអ្នកនិពន្ធបទភ្លេង និង ប៉ារ៉ូលចម្រៀងដ៏ល្បីនៅហង្សមាស គឺលោក ទ្រី សក្កដា និង អ្នកនាង សុខ ហ្វីយ៉ា ដែលជាអតីតតារាសម្ដែង ស្រាប់តែរួមដៃគ្នាបើកសម្ពោធហាងថ្មី ដោយបានចំណាយទឹកប្រាក់រហូតដល់ជាង២០ម៉ឺនដុល្លារ។ ភោជនីយដ្ឋានដែលមានឈ្មោះថា ដំណាក់ស្រីស្អាត នេះ ជាប្រភេទអាហារដ្ឋានផង និង ជាលក្ខណៈ Pup ផង។ អ្វីដែលគួរអោយកត់សម្គាល់ គឺហាងនេះ ត្រូវបានរៀបចំជាលក្ខណៈបែបចិនផង និង ជាលក្ខណៈខ្យុសៗ បែបរ៉ូមេនទិកផង ដែលសូម្បីតែបរិយាកាស និង ទីតាំងក៏ទាក់ទាញ។ នៅក្នុងភោជនីយដ្ឋាននេះ គឺមានទាំងបន្ទប់ VIP និង មានទាំងការទទួលទានស្ដាប់ Band ទើបអ្នកសិល្បៈ និង ភ្ញៀវកិត្តិយសដែលចូលរួមសម្ពោធមិនតិចទេ សរសើរថាអ្នកទាំងពីរអ៊ុនអ៊ា ដែលគ្រាន់តែស្ងប់កូវីតមួយប្រាវភ្លាម ក៏បង្ហាញជំនួញរួមគ្នាភ្លែត ហើយជាហាងធំដុំតែម្ដង។ យ៉ាងណាមិញ លោក ទ្រី សក្កដា និង អ្នកនាង សុខ ហ្វីយ៉ា មិនមែនទើបបើកជំនួញរួមគ្នានោះទេ មុននេះក៏បានបើកហាងផ្កាជ័រ និង ផ្កាស្រស់ ហើយមានភាពរីកចំរើនផងដែរ។

លោក ទ្រី សក្កដា រៀបរាប់ថា ដោយសារតែទីតាំងហាងនេះ ស្ថិតនៅទីប្រជុំជនភ្នំពេញថ្មី នៅក្បែរមន្ទីរពេទ្យសែនសុខ ចូលតាមច្រកខាងក្រោយភោជនីយដ្ឋានតាយតាយ ដែលប្រជុំទៅដោយអាជីវកម្ម ទើបលោក និង អ្នកនាង សុខ ហ្វីយ៉ា សម្រេចចាប់ដៃគ្នា។ ងាកទៅអ្នកនាង សុខ ហ្វីយ៉ា ដែលមានស្វាមីជាអ្នកជំនួញឯណោះវិញ ក៏បានប្រកាសថា ខ្លួនរំពឹងខ្ពស់ចំពោះភាពជោគជ័យសម្រាប់មុខរបរនេះផងដែរ ដោយអ្នកនាងបញ្ជាក់ថា ផ្អែកលើទីតាំង និង ការរៀបចំភោជនីយដ្ឋានបែបផាប់របស់អ្នកនាង គឺពិតជាទទួលជោគជ័យ។ អ្នកនាងក៏បានប្រកាសថា នឹងពិបាកត្រលប់ចូលសិល្បៈដូចដើមផងដែរ ក្រោយពីបន្ថែមមុខរបរបើកភោជនីយដ្ឋានមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here