ក្រោយពីបានដំណើរការ ក្រុមហ៊ុនស្ដេចអាហារក្រៀម រីឈែល ហូម ទទួលបានតំណាងចែកចាយជាច្រើន នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏គឺទើបតែលើកទី1ប៉ុណ្ណោះដែលក្រុមហ៊ុននេះ បានបើកបើកសម្ពោធសាខាធំរបស់ខ្លួន ដោយបានបើកសម្ពោធសាខាផ្ដាច់ខេត្តព្រៃវែង និងស្វាយរៀង កាលពីថ្ងៃទី1 សីហា ឆ្នាំ2022 នៅខេត្តព្រៃវែង។ នៅក្នុងពិធីនោះ លោក ងួន បូរ៉ា និងភរិយា ដែលជាអគ្គនាយកអគ្គនាយិក ក៏បានទៅធ្វើពិធីបើកសម្ពោធដោយផ្ទាល់ផងដែរ។ លោក ងួន បូរ៉ា បញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុនរីឈែលហូម ស្ដេចអាហារក្រៀមមានអ្នកសិទ្ធិផ្ដាច់ខណ្ឌ និង ផ្ដាត់ខេត្តជាច្រើនមកហើយ ប៉ុន្តែមកពីបណ្ដាខេត្ត និងខណ្ឌទាំងនោះ នៅមិនទាន់រៀបចំហាងរួចរាល់ ទើបសាខាផ្ដាច់ខេត្តព្រៃវែង និង ស្វាយរៀង ដែលបានធ្វើហាងរួចរាល់ ក្លាយជាសាខាដំបូងគេ។ លោកថា ក្នុងពេលខាងមុខ ក្រុមហ៊ុននឹងបង្ហាញសាខារបស់ខ្លួនជាបន្តបន្ទាប់ ក្រោយពីសាខាព្រៃវែង និងស្វាយរៀងបានបើកសម្ពោធ។


















