តារាពហុជំនាញ ខាត់ សុឃីម មិនអាចមើលរំលង ដល់ភាពលំបាករបស់ មិត្តរួមអាជីព សំ ប៉ូលីដា ដែលបាត់បង់ទីផ្សារកាេងារសិល្បៈ ហើយរស់ក្នុងសភាពខ្វះខាត។ សំ ប៉ូលីដា បានឡើងច្រៀង ក្នុងកម្មវិធី ទ្រព្យលោកពុក របស់ខាត់ សុឃីម។ ដោយសារជាទឹកចិត្ត សុឃីម បានជូនកាដូទូរស័ព្ទមួយហើយជាការរាប់អាន ជាងគិតជាតម្លៃទឹកប្រាក់។
សំ ប៉ូលីដា យូរៗឃើញចេញមុខ ច្រៀងសម្តែងម្តង។ ការច្រៀងម្តងៗនេះ ក៍ព្រោះតែ អ្នកហៅគេអាណិត និងស្តាយទេពកោសល្យ។ ក៍ព្រោះតែសំ ប៉ូលីដា យកកែវស្រាជាធំពេលឡើងសម្តែង ទើបធ្វើអោយ នាងចង់វង្វេងស្មារតី ហើយនិយាយលែងដឹងខុសត្រូវ។ អ្នករៀបចំខ្លះមិនហ៊ានហៅខ្លាច និយាយស្តីប៉ះពាល់កម្មវិធីទើបផ្អាកហៅឡើងច្រៀងសម្តែង។ សំ ប៉ូលីដា រមែងលំបាកចិត្តហើយ កន្លងមកក៍មានជំងឺរុំខ្លួនខ្លះដែរ។
មាន អនុស្សាវរីយ៍ ជាមួយគ្នានេះហើយ ទើប ខាត់ សុឃីម មិនអាចមើលរំលងបាន ជួយតាមលទ្ឋភាពទឹកចិត្ត។ អ្នកនាងឡើងទៅអាមេរិកឆាប់ៗនេះ ដើម្បីសម្តែង និងទៅលេងម្តាយ ប្អូនស្រីផងដែរ។ សុឃីមសប្បាយចិត្តបានធ្វើរឿងនេះហើយក៍ ផ្តាំអោយសិល្បកររលកក្រោយ ត្រូវចេះ សន្សំទុកដាក់លុយកាក់ពេលរកបាន ទុកពេលអស់ទីផ្សារ។