កាលពីថ្ងៃទី២២ ធ្នូ ឆ្នាំ២០២៤ នៅរាជនីលង្វែក មានប្រាព្ធពិធីចម្រាញ់ប្រេងធម្មជាតិយ៉ាងគគ្រឹកគគ្រេង ដោយការចម្រាញ់ប្រេងនេះ គឺជាការយកបន្លែ ផ្លែឈើ និង ផល្លានុផល ផ្កាភ្លឺ ដែលខូចស្អុយរលួយទាំងឡាយ មកស្ងោររម្ងាស់អោយក្លាយជាប្រេង ខណៈដែលប្រេងដែលនឹងចម្រាញ់បាននេះ ត្រូវបានគេចាត់ទុកថាគឺជាប្រេងឱសថ ដែលនឹងក្លាយជាប្រយោជន៍របស់អ្នកប្រើប្រាស់។

តាមការប្រកាស ប្រេងដែលស្លរបាន ក៏នឹងពិធីប្រសិទ្ធីពីព្រះអង្គច័ន្ទ មុន្នីផង ទើបគេឃើញលោកតាលោមយាយ និង អ្នកមានជំនឿជាច្រើន មកដេកចាំដើម្បីទទួលប្រេងដែលចម្រាញ់។ អ្វីដែលគេកោតសរសើរ គឺឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា អគ្គនាយកអគ្គនាយិកាក្រុមហ៊ុន ឃី ចិន្តា ឌីវើឡុបមិន និង លោកស្រី ទ្រី រក្សា ដែលជាក្រុមការងារ បានគ្រងឈុតលង្វែករំលេចសម្រេចយ៉ាងស្រស់ស្អាត ដែលធ្វើពិធីស្លរប្រេង និង សិតប្រេងទាំងមូល កាន់តែមានរូបភាពទាក់ទាញនៅក្នុងពិធី។

លោកទាំង៣ មិនត្រឹមតែជាម្ខាស់ទាន ដែលបានចំណាយធនធានប្រគេនទេយ្យទាន ចំណាយធនធានប៉ុណ្ណោះទេ តែក៏បានចូលរួមជាកម្លាំង និង រំលេចនូវឈុតលង្វែក ដែលធ្ចើអោយគេមើលឃើញពីការចូលរួមលើកស្ទួយ ពីសំលៀកបំពាក់បុរាណខ្មែរនោះផង។ ក្នុងនោះ លោកស្រី ទ្រី រក្សា ក៏នៅតែរក្សាការច្នៃប្រឌិតក្រមាខ្មែរជាឈុតលង្វែក ដែលរក្សាជបាននូវការចូលរួមលលើកស្ទួយ ដល់សិល្បៈបុរាណខ្មែរ ពោលគឺសំលៀកបំពាក់សម័យលង្វែក។ អ្នកទាំង៣ ត្រូវគេមើលឃើញថាស្រស់ស្អាត និង លេចធ្លោយ៉ាងខ្លាំង ដែលធ្វើអោយគេនឹកស្រម៉ៃកាលដ៏រុងរឿងរបស់ខ្មែរ នាសម័យលង្វែក។

ឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា ក៏បានចាត់ទុកថា នេះគឺជាការចូលរួមបំផុសដ៏ល្អ នូវទម្រង់សំលៀកបំពាក់ខ្មែរ និង បំផុសអោយកាន់តែមានការចាប់អារម្មណ៍ពីពិធីចម្រាញ់ទេយ្យទានជាប្រេងឱសថនៅក្នុងពេលនេះ។ ឯកឧត្តម ក៏ប្រកាសជូនបុណ្យកុសលដល់អ្នកគ្រប់គ្នាផងដែរ ដោយសារតែពិធីចម្រាញ់ប្រេងឱសថគឺមានតាំងពីសម័យព្រះវេស្សន្តរ និង ក្នុងសម័យព្រះ ដែលកាលសម័យនោះ គឺការចម្រាញ់ប្រេងតាមវិធីនេះ ពិតជាផ្ដល់នូវគុណប្រយោជន៍យ៉ាងខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here