មួយរយៈនេះ តារាចម្រៀង លំដាប់ យុវវ័យ វី ឌីណែតហាក់មិនសូវ សប្បាយក្នុងចិត្តនោះទេ។នាងបានបន្តការច្រៀង ក្នុងវិស័យសិល្បៈ ទាំងអារម្មណ៍ មិនសូវនូវក្នុងខ្លួនដោយសារផ្លូវអារម្មណ៍រងនូវសម្ពាធច្រើន។ ឌីណែតកំពុង មានជំងឺប្រចាំកាយដែល បានទៅដល់ពេទ្យទាន់ពេល។ជំងឺនេះហាក់ធ្វើអោយនាង ស្លុតចិត្តជាប្រចាំ។

កូនស្រី បណ្តូលចិត្តរបស់លោក ហួរ ឡាវី រូបនេះ ទម្លាយអោយដឹងថា ខ្លួនមានបញ្ហាជំងឺពកបំពង់ក ដោយផ្តើមពិនិត្យដឹងក្រោយពេលព្យាបាលជំងឺ កូវីដចប់។ ភ្លាមៗនាងហាក់ភ្ញាក់ផ្អើលចាប់ អ្វីលែងចង់កើត។ នាងឃុំខ្កួនឯងនៅតែក្នុងផ្ទះ ហើយសួរខ្លួនឯងថា ហេតុអ្វីបានជាមកប៉ះជំងឺបែបនេះ។ ខ្ញុំរស់នឹងសំឡេងហេតុអ្វីបានជាមកឈឺនិង តំបន់បំពង់ក។ នាងបានរួសរាន់ព្យាបាលទាន់ ហូបថ្នាំមួយជីវិត ដោយពេទ្យថា ចេះមកទាន់កុំអី ត្រូវរាលដាលលើកពកធំហើយ អាចវះកាត់។ បើវះកាត់និងប្រាកដជាប៉ះពាល់សំឡេង។

កត្តាបែបនេះ ទើបកន្លងមក វី ឌីណែត មិនសូវជាញញឹមលេងសើចដូចមុន។ នាងរមែងសួរខ្លួនឯងថា ខ្លួនខំតស៊ូច្រៀងតាំងពីក្មេង ធ្វើអ្វីៗគិតប៉ាម៉ាក់ បងប្អូន។ហេតុអ្វីពេលជោគជ័យ បែរជាបាត់ម្តាយ ទាំងធ្វើចិត្តមិនបាន បែរជាមកប៉ះជំងឺមួយស្មានមិនដល់។ បែបនេះអារម្មណ៍ផ្លូវចិត្តបែបណា។

LEAVE A REPLY

Please enter your comment!
Please enter your name here