កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០២២ អ្នកគ្រូ សាត ស្រីពៅ ដែលជំនាញផ្នែកសុខភាពបន្តពូជ បានសម្រេចបើកសម្ពោធ គ្លីនិក SP សាខាវេងស្រេង នៅចំហៀងផ្សារ K-Mall យ៉ាងអធឹកអធម ដោយលោកស្រីរំពឹងថា វត្តមានសាខាទី២ បន្ថែមពីលើទីតាំងនៅជ្រោយចង្វារនេះ នឹងកាន់តែមានសមត្ថភាពប្រឹក្សា និង ជួយស្ត្រី ដែលមានបញ្ហាអត់កូន បានកាន់តែច្រើន ស្របពេលដែលករណីនេះ កំពុងកើតមានកាន់តែច្រើន ចំពោះស្ត្រីដែលរៀបការហើយ។ លោកស្រីក៏បានធ្វើពិធីប្រគល់ប័ណ្ណសិក្សាដល់ពេទ្យដែលបញ្ចប់ជំនាញផ្នែកសុខភាពបន្តពូជ និង បានធ្វើពិធីថ្លែងអំណរគុណអ្នកមានគុណ និង លោកគ្រូដែលធ្លាប់មានគុណ ធ្វើអោយអ្នកចូលរួមរំភើបចិត្តជំួសផងដែរ។ ពិធីដែលបានធ្វើឡើងនេះ គឺមានបីវគ្គ គឺវគ្គសូត្រមន្ត ក្រុងពាលី វគ្គប្រកាសកាត់ខ្សែបូ និង ជូនប័ណ្ណបញ្ជាក់ការសិក្សា និង វគ្គទី៣ គឺពិធីជប់លៀងពេលល្ងាច ដោយកម្មវិធីទាំងមូល បានបញ្ចប់ដោយភាពអធឹកអធម។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2022/08/postnewscambodia.com-kh71.com-2022-08-07_22-50-49_167065.jpg?fit=1000%2C563&ssl=1)