បន្ទាប់ពី MV បទដែលមានចំណងជើងថា « ក្បែរបងមិនមែនតែពេលរីករាយ » ទទួលបានការគាំទ្រតារាចម្រៀងកំពុងឡើងកូដកញ្ញា ធឿន ដាវីតា ដែលជាម្ចាស់បទបានបង្ហោះសារជាច្រើនសំដៅដលលោក វីរៈ ពន្លក ដែលជាអ្នកនិពន្ធបទចម្រៀងនេះផ្ទាល់នៅពាក្យពេចន៍មួយចំនួនរហូតធ្វើឱ្តឭយកវីនិពន្ធរូបនេះរំភើបចិត្ត។ នេះក៏ចាត់ទុកថាជាការតបស្នងពីសំណាក់អ្នកចម្រៀងមួយរូបទៅកាន់អ្នកនិពន្ធដែលបានជួយឱ្យម្ចាស់បទទទួលបានការគាំទ្រក្រោយពីបានបកស្រាយនូវស្នាដៃដែលជាទឹកដៃនិពន្ធ បុគ្គលណាមួជាគម្រូនោះផងដែរ។


លោកបានបញ្ជាក់ថា ធឿន ដាវីតា បានបង្ហោះសារថា អរគុណដល់លោក វីរៈ ពន្លក ដែលជាអ្នកនិពន្ធបទនេះ។ បន្ថែមពីលើការបង្ហោះនេះនាងបានបញ្ជាក់អ្នកគាំទ្រថាពិតជារំភើបចិត្តណាស់ដែលបានបកស្រាយស្នាដៃនិពន្ធរបស់លោក វីរៈ ពន្លក ហើយទទួលបាននូវការគាំទ្រដោយសារតែបទនេះទាំងសាច់ភ្លេងនិងអត្ថន័យ គឺបុកត្រូវអារម្មណ័មហាជន។ នាងក៏សម្ដែងការអរគុណចំពោះអ្នកគាំទ្រដែលបានចែកចាយបទចម្រៀងមួយនេះធ្វើឱ្យ MV បទ « ក្បែរបងមិនមែនតែពេលរីករាយ » ទទួលបាននូវការគាំទ្រតាំងពីប៉ុន្មានម៉ោងក្រោយពេលបង្ហោះ។ នាងក៏សង្ឃឹមថាកវីនិពន្ធគឺលោក វីរៈ ពន្លក នឹងផ្ដល់ឱកាសឱ្យនាងបានបកស្រាយនូវស្នាដៃបន្តបន្ទាប់ផងដែរ។

លោក វីរៈ ពន្លក បានចាត់ទុកថាការបង្ហោះរបស់កញ្ញា ធឿន ដាវីតា គឺជាការលើកទឹកចិត្តធំមួយចំពោះខ្លួនក្នុងនាមដែលលោកគឺជាអ្នកនិពន្ធមួយរូប។ លោកបានបន្ថែមថាអ្នកនិពន្ធគ្រប់រូបមិនចង់បានអ្វីលើសពីនេះពីតារាចម្រៀងម្នាក់ៗនោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here