យើងពិតជារំភើប ណាស់ដែលជាប្រវត្តិមួយល្អក្នុងដាន វិស័យប្រឡងបវរកញ្ញា ដែលយើងមានឱកាសពេញលេញហើយ អាចគ្រងមកុដឈ្នះដាច់គេ មិនដែលមាន។ នេះជាមោទនៈភាពមួយ របស់កម្ពុជា ដែលមានធនធាន ល្អៗចេញទៅប្រកួត មិនអន់ជាងគេ។
យេីងមានអ្នកអាចបំបែកប្រវត្ដិសាស្រ្ដនៅក្នុងកម្មវិធីបវរកញ្ញាហេីយ។នាងគឺជា ស្ដ្រីដំបូងគេបង្អស់ពីកម្ពុជា ដែលអាចដណ្ដើមម្កុដពីឆាកអន្តរជាតិបាន។ សារី ស្រីពេជ្រ មានអាយុ ២១ឆ្នាំ ជានារីស្រស់ស្អាត និងមានចំណេះដឹងខ្ពស់ ទាំងការនិយាយស្ដី ទាំងអាកប្បកិរិយាសមសួនជានារីខ្មែរ និងសក្ដិសមសួននឹងកិត្តិនាមជាម្ចាស់ក្សត្រីនៃចក្រវាលនេះបំផុត។
នៅលើហ្វេសបុក ម្ចាស់មកុដនេះបានសរសេរថា «នាងខ្ញុំ សារី ស្រីពេជ្រ សូមលេីកម្រាមដៃដប់ថ្លែងអំណរគុណដល់អ្នកម៉ាក់ លោកប៉ា ពុកម៉ែ មិត្តភ័ក្ដិ បណ្តាម្ចាស់ឧបត្ថម្ភទាំងអស់ បណ្តាអ្នកគាំទ្រ Fan Pages អ្នកសារព័ត៌មាន ក្រុមហ៊ុនCIM បងប្អូនជនជាតិខ្មែរ និងបរទេសទាំងអស់ ចំពោះការផ្តល់កំណេីត ផ្តល់កំលាំងចិត្ត លេីកទឹកចិត្ត ឧបត្ថម្ភជ្រោមជ្រែងជួយនាងខ្ញុំគ្រប់បែបយ៉ាង… នាងខ្ញុំបានបំពេញភារកិច្ចក្នុងនាមជាកម្ពុជា ហេីយពេលនេះនាងខ្ញុំធ្វេីបានហេីយដេីម្បីអ្នកទាំងអស់គ្នា និងដេីម្បីកម្ពុជា! នាងខ្ញុំស្រលាញ់កម្ពុជា 🇰🇭!»។ អ្វីដែលល្អនាងក៍ឈ្នះតំណែងឈុតតំណាងជាតិចូលថប៥ ឯបុរសវិញក៍ឈ្នះឈុតតំណាងជាតិថប៥ដែរ គ្រងដោយលោក ចាន់ មុនីសិទ្ឋ ហើយបុរសឯករូបនេះក៍ទទួលចំណាត់ថ្នាក់លេខ២ ក៍ជាចំណាត់ថ្នាក់មិនងាយជាប់។