តារាសម្តែង សារ៉ាយ សក្ខណា បានបន្តជក់ចិត្តជាមួយ សិល្បៈនៅក្នុងស្រុកខ្មែរ ដោយស្ទើរតែលែងចង់ហោះទៅ អាមេរិកវិញ។ ក្រៅពីទទួលបានការងារ ជាច្រើន សក្ខណា ស្រាប់តែ បានបើកឱកាសថតភាពយន្ត មួយទៀត អោយអិលឌី។ ដោយសារតែជិតដិត ទើបនាង សម្រេចទទួលថត ហើយប៉ះការសម្តែងដោយ តារាល្បីៗជាមួយនាង។

សារ៉ាយ សក្ខិណា បានបង្ហាញខ្លួនសម្តែងជាថ្មីឡើងវិញហើយ បន្ទាប់ពីបាត់វត្តមានអស់ប៉ុន្មានឆ្នាំ ក្រោយរៀបការមានគ្រួសារ។
វត្តមានសម្តែងជាថ្មីរបស់អ្នកនាង នាពេលនេះគឺជាការសម្រេចបំណង ក្រោយពេលនាងតែងមានចិត្តចង់ចូលរួមសម្តែងឡើងវិញ ក្រោយពេលមកស្រុកខ្មែរអស់ជាច្រើនខែមកនេះ។ សារ៉ាយ សក្ខិណា បានចូលរួមសម្តែងនៅក្នុងរឿងថ្មីដែលចាប់ដៃគូជាមួយតារាសម្តែងនាយ គ្រឿន ក្រោមកាផលិតពីផលិតកម្មLD។ ទស្សនិយភាពថ្មីសម្រាប់ សារ៉ាយ សក្ខិណា នាពេលនេះត្រូវបានគេរំពឹងថា ការសម្តែងរបស់នាងនឹងនៅតែទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកគាំទ្រ បើទោះបីជានាងបានខកខានពីការសម្តែងនេះមួយរយះក៏ដោយ។

សារ៉ាយ សក្ខិណា ធ្លាប់បានលើកឡើងថា នាងនៅតែស្រឡាញ់វិស័យសិល្បះនេះដដែល បើទោះបីជានាងបានសាងគ្រួសារ និងចេញទៅរស់នៅក្រៅប្រទេសក៏ដោយ។
តារារូបនេះតែរំពឹងថា ប្រសិនបើមានឱកាសនាងចង់ចូលរួមសម្តែងជាថ្មី ដើម្បីទុកជាស្នាដៃបន្ថែម មុនពេលដែលនាងវិលទៅកាន់ក្រៅប្រទេសវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here