កាលពីថ្ងៃទី 16 ខែសីហា ឆ្នាំ 2020 មុននេះក្រុមហ៊ុន សេង ហាន ដែលជាក្រុមហ៊ុនអចលនទ្រព្យធំមួយបានសម្រេចបើកគ្រោងយក្សរបស់ខ្លួនស្ថិតនៅតាមបណ្ដោយផ្លូវធំមួយ នៅចន្លោះបង្គោលលេខ19 និងបង្គោលលេខ20 រហូតដល់ជិត 50 ហិកតាដែលក្រុមហ៊ុនចាត់ទុកថាជាគម្រោងយក្ស។ នេះគឺជាការបើកលក់ដីឡូតិ៍ជាទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនមួយនេះ ដែលបង្ហាញយ៉ាងច្បាស់ថា វិស័យដីធ្លី កំពុងហក់ឡើងជាថ្មី។

លោក ហែម ធឿន នាយកប្រតិបត្តិក្រុមហ៊ុន សេងហាន បានថ្លែងបញ្ជាក់ថានៅក្នុងគម្រោងដីឡូតិ៍ដែលជាគម្រោងទី7នេះ មានដីសរុបជាង 3000ឡូតិ៍ ដែលមានតម្លៃចាប់ពី 5000$ឡើងទៅនិងមានការបង់រំលោះជាប្រចាំខែផងដែរ។ តែអ្វីដែលសំខាន់នៅក្នុងគម្រោងនេះគឺក្រុមហ៊ុនមានការអភិវឌ្ឍជាផ្សារ សួនកុមារ ភោជនីយដ្ឋាន KTV និងមានគម្រោងផ្ទះល្វែងដែលធ្វើឱ្យគម្រោងទាំងមូលនឹងអ៊ូរអរមិនខុសពីទីប្រជុំជនមួយឡើយ។

លោកបន្ថែមថាក្នុងរយៈពេលនេះត្បិតថាកូវីដនៅមិនទាន់ស្ងប់ស្ងាត់មែនប៉ុន្តែជំនួញពុះដីឡូតិ៍របស់ក្រុមហ៊ុនសេងហាន ឃើញថាមានសន្ទុះ ដោយស្ទុះឡើងជាងកំឡុងពេលកូវីដផ្ទុះខ្លាំងរហូតដល់ជាង 80% ។ ជាក់ស្ដែងគម្រោងទី7ដែលទើបបើកដំណើរការនេះ គឺបានបើកលក់មួយរយៈមកហើយដោយគិតត្រឹមថ្ងៃបើកសម្ភោធលក់អស់រហូតដល់ជាង 40%។ លោកថានេះជាគម្រោងយក្សរបស់ក្រុមហ៊ុនព្រោះមានផ្ទៃដីធំជាងគម្រោងកន្លងមកនិងជាគម្រោងស្ថិតនៅក្នុងតំបន់អភិវឌ្ឍផ្លូវជាតិលដខ 41 ដែលមានសក្ដានុពលខ្លាំង។

គួរបញ្ជាក់ផងដែរថាគម្រោងទី 7 ដែលបនានបើកសម្ភោធនេះមានការចូើរួមពីសំណាក់អតិថិជនប្រមាណជាង 1000នាក់ ដោយលោកឧកញ្ញា យ សេងហាន និងលោកជំទាវ ម៉ៃ សុម៉ាលី ក៏បានចូលរួមកាត់ខ្សែរបូរជាគណអតិបតី នងមានមន្ត្រីមកពីបណ្ដាស្រុក មេភូមិ មេឃុំចូលរួមផងដែរ។



LEAVE A REPLY

Please enter your comment!
Please enter your name here