កាលពីរសៀលថ្ងៃទី១៦ សីហា ឆ្នាំ២០២២ មុននេះ ក្រុមហ៊ុន រីឈែលហូម ដឹកនាំដោយលោកស្រី នួន សុធាវី ជាអគ្គនាយិកា។ សិល្បករសិល្បការិនីចាស់ដែលមកទទួលអំណោយនោះ ភាគច្រើនជាតារាដែលមិនសូវមានទីផ្សារ និង មិនមានទីផ្សារនាពេលចុងក្រោយតែម្ដង ដោយជីវភាពរបស់តារាទាំងនោះ ក៏ខ្វះខាតណាស់ដែរ។ ក្នុងនោះសិល្បករដែលតួវ័យចំណាស់ ដែលបានទទួលអំណោយ ក៌សម្ដែងអារម្មណ៍សប្បាយរីករាយផង ដោយចាត់ទុកថា ជំនួយដែលលោកស្រី នួន សុធាវី គឺជាការដោះទ័លមួយដ៏សំខាន់ ខណៈដែលលោកស្រីអគ្គនាយិកា ក៏សន្យាថាក្រៅពីផ្ដល់ជំនួយជូនដល់សិល្បករសិល្បការិនីខ្សត់ខ្សោយទាំង១០រូប លោកស្រីក៏នឹងពិចារណាផ្ដល់ជាមុខរបរអោយពួកគាត់លក់ផលិតផលរីឈែលហូម ដោយមិនបាច់ប្រើដើមទុនផងដែរ ដើម្បីសម្រួលដល់ជីវភាពរបស់សិល្បករដែលត្រូវការមានមុខរបរផ្ទាល់ខ្លួន។ សិល្បករសិល្បការិនីចាស់ៗ ដែលបានមកទទួលជំនួយ គឺទទួលបាន ទឹកត្រី ប្រេងឆា អង្ករ អាហារក្រៀមរបស់រីឈែលហូម និង ថវិកាមួយចំនួន។

LEAVE A REPLY

Please enter your comment!
Please enter your name here