បើទោះបីជាស្ងប់ស្ងាត់ពីការសម្ដែងក៏តារាសម្ដែងលោក ហ៊ុន សត្យា នៅតែសកម្មជាមួយនឹងសិល្បៈករមួយចំនួនដោយលោកតែងតែបង្ហាញខ្លួននៅក្នុងសិល្បៈជារឿយៗ។ លោកត្រូវគេឃើញរវល់តែការងារបង្ហាត់តៃក្វាន់ដូរហូតស្ទើរតែភ្លេចការសម្ដែងខណៈដែលក្នុងពេលនេះលោកសម្ងំតស៊ូរប្រឡងបានខ្សែរក្រវ៉ត់ខ្មៅប្រាំដាន់ប្ថែមពីលើជំនាញបង្ហាត់សិស្ស ដែលអ្នកខ្លះយល់ថាគ្រប់គ្រាន់ហើយនោះ ខ្សែក្រវ៉ាត់នេះលោកបានទទួលកាលពីព្រឹកថ្ងៃទី16 សីហា ឆ្នាំ2020 មុននេះដោយផ្ដល់ជូនពីតំណាងសហព័ន្ធតៃក្វាន់ដូរបស់ប្រទេសកូរ៉េ។
លោក ហ៊ុន សត្យា ថ្លែងប្រាប់ Postnews Cambodia ថាលោកមានបទពិសោធន៍ជាកីឡាតៃក្វាន់ដូជាង10ឆ្នាំហើយដោយឱកាសដែលលោកបានក្លាយជាតារាសម្ដែងក៏ផ្ដើមចេញពីតារាក្បាច់គុនតៃក្វាន់ដូនេះផងដែរ។ ក្រៅពីជាកីឡាករលោកក៏បានបើកក្លឹបបង្រៀនដោយធ្វើជាគ្រូបង្វឹកមិនតិចជាង10ឆ្នាំនោះទេ បច្ចុប្បន្នលោកជាគ្រូបង្វឹកផ្នែកតៃក្វាន់ដូនៅស្តាតអូឡាំពិក និងជាគ្រូបង្វឹកតៃក្វាន់ដូនៅតាមសាលាឯកជនមួយចំនួនផងដែរ។
យ៉ាងណាមិញលោកនៅតែទៅទទួលការបណ្ដុះបណ្ដាលផ្នែកតៃក្វាន់ដូផងដែរ ដោយលោកប្រឡងជាប់ជាគ្រូបង្វឹកតៃក្វាន់ដូតាមលំដាប់ៗជាប្រចាំដូចជា ខ្សែក្រវ៉ាត់ខ្មៅ 1ដាន់ 2ដាន់ 3ដាន់ និង4ដាន់ មុនពេលទទួលបានខ្សែក្រវ៉ាត់ខ្មៅ5ដាន់នៅក្នុងពេលនេះ។ លកបន្តថាការប្រឡងយកខ្សែក្រវ៉ាត់ខ្មៅ5ដាន់នេះបានធ្វើឡើងតាំងពីមុនពេលមានកូវីដ តែរហូតដល់ថ្ងៃទី 16សីហាទើបភាគីកូរ៉េដែលជាគណៈកម្មការវាយតម្លៃធ្វើពិធីប្រគល់ឱ្យ។ លោកថាទម្រាំបានខ្សែក្រវ៉ាត់ខ្មៅ5ដាន់នេះលោកតស៊ូក្នុងវិស័យតៃក្វាន់ដូជាង10ឆ្នាំតែលោកក៏មានមោទនភាពណាស់ដែរដែលលោកទទួលបានខ្សែក្រវ៉ាត់ខ្មៅ5ដាន់ដែលជាខ្សែក្រវ៉ាត់ខ្មៅដែលមិនងាយស្រួលយកសម្រាប់កីឡាករតៃក្វាន់ដូ។
គួបញ្ជាក់ផងដែរថាលោក ហ៊ុន សត្យា នៅតែទទួលសម្ដែងម្ដងម្កាលពិសេស MV ដោយក្រៅពីពូកែសមហដែងជាតួវាយតប់លោកក៏ទទួលបង្ហាត់ឱ្យសស្រកគីឡូសម្រាប់អ្នកចង់បានរាងស្អាតបែបធម្មជាតិនិងមិនប្រថ្នាំផងដែរ។ លោកធ្លាប់មានស្នាដៃសម្ដែងជាតួឯកក្នុងរឿង « ចង្រិតដែកស្លាបមាស » និងធ្លាប់ប្រកួតបានមេដៃជាច្រើនវិញ្ញាសាថ្នាក់ជាតិនាពេលកន្លងមក។