តារាសម្តែងរតនៈ ពិសិដ្ឋ បានបង្ហាញខ្លួនជាមួយ ពេជ្រ សោភា នៅក្នុងព្រះវិហារមួយកន្លែង កាលពីពេលកន្លងទៅ។ ភ្លាមៗធ្វើអោយគេ ចាប់អារម្មណ៍ ហើយយល់ថាតារាប្រុសរូបនេះ អាចចូលកាន់សាសនាមួយនេះ។ប្រសិនបើដូចនេះមែន ក្នុងសង្គមសិល្បៈ អាចមានអ្នកចូលយេស៊ូបន្តដូចជា ខេម ពេជ្រ សោភា និងរតនៈ ពិសិដ្ឋ។
តារាប្រុសរូបនេះលើកឡើងថា ការបង្ហាញវត្តមាននោះ ជាការចូលរួមពិធីមួយ ជាមួយពេជ្រ សោភា។ លោកក៍បានពិចារណាក្នុងបែប បទការងារនៅក្នុងនោះ និងស្វែងយល់។ លោកមិនទាន់សម្រេចចិត្តនោះទេ ទើបតែបានទៅម្តងប៉ុណ្ណោះ នៅព្រះវិហារ ហើយល់ថា អ្នកនៅទីនោះរួសរាយ សុភាពរាបសា ចេះស្រឡាញ់រាប់អានគ្នា មើលទៅស្រឡះក្នុងចិត្តណាស់។
ពិសិដ្ឋៈតារាសម្ដែងរូបសង្ហាររូបនេះពិតជាធ្វើឲ្យមានការចាប់ អារម្មណ៍ខ្លាំង ព្រោះ កាលពីថ្ងៃទី១២ខែ សីហាឆ្នាំ២០២២ លោកបានចូលរួមសម្ពោធព្រះគម្ពីរប៊ីប ជាមួយតារា ចម្រៀងពេជ្រ សោភា ដែលនេះបញ្ជាក់ ថាលោកពិសិដ្ឋ បានក្លាយទៅជាគ្រីស្ទបរិស័ទ ដែរហើយ ខណៈដែលនៅលើហ្វេសបុករបស់លោកវិញពិសិដ្ឋ ក៍មានសរសេរសារខ្លះភ្ជាប់ ជាមួយ សញ្ញាព្រះយេស៊ូវគ្រិស្ដផងដែរ។យ៉ាងណាលោក នៅតែស្ថិត ក្នុងការគិតហើយមិនទាន់ដូរ ជំហរបោះបង់សាសនាមុនឡើយ។