នាប៉ុន្មានថ្ងៃខាងមុខនេះ លី ច័ន្ទសីហា និងភ្ជាប់ពាក្យ ក្រោមការដឹងឭពីចាស់ទុំ និងញាតិមិត្ត។ ទ្រាំមេម៉ាយជាច្រើនឆ្នាំ ចិញ្ចឹមកូនស្រី តែម្នាក់ឯង ប្រឹងជាមួយ សំអាងការ និងរបរអន ឡាញ វិនាទីចុងក្រោយ អ្នកមេម៉ាយវ័យក្មេង រូបនេះ បានប្រគល់បេះដូងអោយ បុរសល្អម្នាក់។
ថ្ងៃ២៥ សីហា ឆ្នាំ២០២២ ខាងមុខ លី ច័ន្ទសីហា ភ្ជាប់ពាក្យ នាភោជនីយដ្ឋានមួយដោយ ចូលរួម ពីមិត្តសិល្បករ និងសាច់ញាតិសងខាង។ ជាម្ចាស់សំអាងការ ស្រាប់នាង ប្រហែលជារំលេចដោយ ម៉ូដថ្មីៗ រំលេចឡើងអោយ សមជាមួយឋានៈ ក្នុងនាមជា តារាដែលមហាជនធ្លាប់អោយតម្លៃ។ អ្នកគាំទ្រ រំពឹងថា សីហា ដែលដល់គូជាថ្មី អាចរក្សាបានស្នេហាមួយនេះ បានយ៉ាងល្អរហូតដល់ចាស់រៀងៗខ្លួន មិនបែកខ្ញែក ដូចមុនៗទៀត។
បុរសដែលនាង បានប្រគល់ចិត្តជូននេះ ប្រហែលជា មានចំនុចល្អច្រើនហើយ ដល់រូបនាងទើបបានជា សុខចិត្ត។ សីហាធ្លាប់មានគេ តាមស្នេហ៍ដែរតែនាងកម្រយកមកគិត ហើយនេះជាឱកាសល្អមួយទើបនាងមិនចង់ បិទផ្លូវទៀតទាន់មនុស្សល្អមកដល់ក្នុងជីវិត។