កាល ពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២០ មុននេះ លោក យាយ របស់ តារាសម្តែងអ្នកនាង សារ៉ាយ សក្ខណា ស្រាប់តែជួបបញ្ហារហូតឈានដល់ ការបាត់បង់អាយុជីវិតយ៉ាងលឿន។ គ្រប់គ្នាកាន់តែស្លុតចិត្តពេលឮដំណឹងនេះ ចំណែកសាមីខ្លួនអ្នកនាង សក្ខណា វិញរិតតែអាណិដែលខ្លួនមិនអាចមកចូលរួមពិធីបុណ្យសពលោកយាយបាន។
បងប្អូន ក្នុងសង្គមសិល្បៈម្នាក់ៗ ចង់បាក់ស្បាតតែម្តង នៅពេល ចេះតែលេចឭដំណឹងថា គ្រួសារ អ្នកសិល្បៈល្បីៗ បាត់បង់ជីវិតទៅយ៉ាងគួរ អោយសង្វេក។ នេះជាការ បំបាក់ស្មារតី មជ្ឈដ្ឋានអ្នកសិល្បៈខ្លាំងណាស់។ បើតាម ការ អោយដឹងខ្លះៗវលោកយាយ ដែលស្រស់ស្អាត របស់ សក្ខណា និងជាម្តាយ អ្នកស្រីសម្ជស្ស គឺរអិលដួល ដោយមិនមាន ការអះអាងណា ត្រូវផ្នែកក្បាលខាងក្រោយឬបែបណា។ ភ្លាមៗ មានការដឹក យកទៅសង្រ្គោះ ដល់មន្ទីរពេទ្យ ប៉ុន្តែ នៅមិនអាចមើលព្យាបាលបាន។
ចំពោះ លោក ស្រី សម្ជស្សជាកូនបង្កើត ជាម្តាយ សក្ខណា មិនដឹងថា ចិត្តសោកសង្រែក បែបណានោះទេ ពេល មនុស្សដែលគោរព បែកទៅ។ ទាំង សក្កណា និងម្តាយ នាង ស្រឡាញ់ លោកយាយណាស់ រមែង នាំដើរកម្សាន្តដល់ ក្រៅប្រទេសក៏មាន។ យ៉ាងណា មានតែ ពាក្យសោកស្តាយ និង សល់អនុស្សាវរីយ៍ប៉ុណ្ណោះ។