តារាសម្តែង ដែលគេស្គាល់ថា ជាគូស្នេហ៍តារាចម្រៀងល្បីអ្នកនាង ពេជ្រ សោភា លោក ឆឹម សក្កដា កំពុងតែទទួលបានភាពជោគជ័យ លើវិស័យសិល្បៈ។ ប៉ុន្តែតារា រូបនេះ ស្រាប់តែប្រកាសលាឈប់ ពីទីលានសិល្បៈ្របពេលដែលលោកក៏ចង់ចែករំលែកវិជ្ជាគុនអោយក្មេងៗ ជំនាន់ក្រោយ។

មានការភ្ញាក់ផ្អើល តែម្តងដោយសារ តែគេបានឃើញ ឆឹម សក្កដា សរសេរ សំណេរ ស្តីអំពី ការចង់ចាកឆ្ងាយពី តួនាទីជា តារាសម្តែង។ មិនដឹងថា លោកមានសភាពធុញធប់ បែបណា និងអាជីពដែលខ្លួនស្រឡាញ់និងតស៊ូ។ មានការសោកស្តាយ នៅពេល ប្រកាសបែបនេះ ព្រោះក្នុងពិភពភាពយន្ត សព្វថ្ងៃនេះ សង្សារពេជ្រ សោភា ឆឹម សក្កដា ក៏មានភាពលេចធ្លោ។ ស្ទីល ឬតិចនិចសម្តែង របស់ សក្កដា ក៏មានលក្ខណៈ សមទៅតាមសាច់រឿង។ បើការពិតជាងនេះ មែនយើងកាន់តែពិបាកស្វែងរក ធនធានសម្តែងរបស់តារាផ្នែកបុរសជាក់ជាមិនខាន។

ក្នុងសំណេរ ឆឹម សក្កដា លើកបញ្ជាក់ថា «ខ្ញុំបាទ ឆឹម សក្កដា ចង់បណ្ដុះបណ្ដាលជំនាញផ្នែកសម្ដែងទៅមនុស្សចំនួន១០ នាក់ដំបូងដែលមានឧបនិស្ស័យ មុននឹងខ្ញុំចាកចេញពីសិល្បៈ! ( និយាយរួមចង់ផ្ទេរវិជ្ជាគុន😂😂😂)
ស្រី៥ : កំពស់ ១.៦៥ម ឡើងទៅ
ប្រុស៥: កំពស់ ១.៧៥ ឡើងទៅ
អ្នកដែលស្រលាញ់ និងចង់បានជំនាញនេះ អាច comments ខាងក្រោមនេះបាន ។
បញ្ជាក់: បង្រៀនមនុស្សដែលមានឧបនិស្ស័យតែប៉ុណ្ណោះ!
អរគុណ សំអាងការ អប្សរាទេវី ហ្គោល សម្រាប់សំលៀកបំពាក់យ៉ាងស្រស់ស្អាត»៕

LEAVE A REPLY

Please enter your comment!
Please enter your name here