មួយប្រាវចុងក្រោយនេះ ស្រាប់តែផ្ទុះឡើង នូវដំណឹងថា លោកព្រាប សុវត្ថិ កំពុងឈលើ តំណែងកំពូល យូរឆ្នាំ នៅហង្សមាស ស្រាប់តែចង់ចាកចេញ។ ដំណឹងនេះ បានក្លាយជាការ ជជីកសួរដេញដោល ពេញសង្គមសិល្បៈ និងអ្នកគាំទ្រ។ មានទស្សនៈ ខ្លះយល់ថា នោះជារឿងមិនអាចទៅរួច ព្រោះ លោក ព្រាប សុវត្ថិនឹងផឹង ជាមួយហង្សមាសណាស់។
ថ្មីៗនេះ លេចឭ ថា លោក ព្រាប សុវត្ថិ ចង់ចេញពីហង្សមាស ទៅកាន់ផលិតកម្មហ្គាឡាក់សុី ដោយល្បីថាផលិតកម្មនោះព្រមទិញយកទៅ ក្នុងតម្លៃ៣០មុឺនដុល្លារ។ ការទម្លាយនេះ បានក្លាយជារឿងមួយនឹកមិនដល់។មានអ្នកខ្លះថា មិនអាចទៅរួចនោះទេ ដ្បិតតែទឹកប្រាក់៣០មុឺនដុល្លារ ច្រើនមែន តែលោកព្រាប សុវត្ថិ មិនដល់ថ្នាក់ដូរយកនោះទេ។ បើទោះជា លោកនិងថៅកែផលិតកម្មហ្គាឡាក់សុី មានភាពជិតដិត គ្នាបែបណានោះ។ ម្យ៉ាងទៀតបើមើលទៅលើ ផលិតកម្មហង្សមាស គ្មានផលិតកម្មណាលើបាននោះទេ។ បើលោក ព្រាប សុវត្ថិ ចាកចេញទៅមែន ប្រឈមច្រើន។ ហង្សមាស មាន ការងារកម្មវិធីល្អៗ ច្រើនធ្លាប់ ដាក់លោកព្រាប សុវត្ថិ អោយកាន់ជា គណៈកម្មាការ និងគ្រូបង្វឹក។
បើនិយាយពីកម្មវិធីវិញ ហង្សមាស សម្បូរ ការប្រគំតន្ត្រី ច្រើន ទាំងក្នុង ស្ថានីយ៍ និង តាមខេត្ត សុទ្ឋតែ ការឧបត្ថម្ភដោយ ក្រុមហ៊ុនល្អៗ ហើយតារា ហង្សមាស ច្រើនដួងណាស់ ទទួលឱកាសចេញច្រើន ពង្រីកកេរ្តី៍ឈ្មោះ និង សេដ្ឋកិច្ចផ្ទាល់ខ្លួន។ បើសិនជា លោក លាឈប់មែននោះ ដូចទាត់ឆ្នាំងបាយ សំខាន់មួយ ចេញ ព្រោះ ក្នុងចំណោម ទូរទស្សន៍ ឃើញហង្សមាសលោត ជាងគេ ខាងការប្រគំតន្ត្រី។
២០ឆ្នាំ ជាមួយហង្សមាស ក៏ពេលនេះហង្សមាស តបមកវិញ អោយ លោកព្រាប សុវត្ថិ មានការសប្បាយចិត្ត ដែលពេលនេះ កូនប្រុសទាំង៣ បានក្លាយជា តារាចម្រៀងហង្សមាស។ ហង្សមាស លើកកូនទាំង៣ អោយមានទីផ្សារកប់ មិនធម្មតាដែរ។ ម្ល៉ោះហើយ ទើបគេយល់ថា លោកមិនអាចមើលឃើញផលិតកម្មណា ល្អជាងនេះទេ។ ទាំងកូន និងលោកមានឱកាស ល្អនៅទីនោះ ហើយមិនអាចចោល ទ្រនំចាស់កើតឡើយ។
នេះមិនមែនជាលើកទី១នោះទេ ដែលលេចឮថា ព្រាប សុវត្ថិ ចង់ដើរចេញពីហង្សមាស ពោលគឺកាលពីឆ្នាំ២០១៨ ក៏ធ្លាប់ធ្លាយដំណឹងថា ព្រាប សុវត្ថិ ជិតក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មថោន ដែរ ប៉ុន្តែទីបំផុត លោកនៅតែបន្ដច្រៀងឲ្យហង្សមាស ដដែល។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2020/08/FDDC2504-3C1D-40C6-9D4F-0A3E1AEB77EE-scaled.jpeg?fit=2560%2C1440&ssl=1)