ដើម្បីចូលរួមចំណែកក្នុងការថែរក្សា អភិរក្ស និង លើកស្ទួយដល់សិល្បះវប្បធម៌ និង ប្រពៃណីដ៏ផូរផង់របស់ខ្មែរ REVLON តែងតែរៀបចំនូវកម្មវិធី «ប្រកួតសម្រស់នារីខ្មែរក្នុងសំលៀកបំពាក់តាមយុគសម័យ(ឈុតសមយ័អង្គរនិងលង្វែក)» ក្នុងគោលបំណងផ្សព្ធផ្សាយ និង បង្ហាញនូវសំលៀកបំពាក់បុរាណខ្មែរដល់មហាជនជាពិសេសជនបរទេសនិង យុវជន-យុវតីជំនាន់ក្រោយអោយបានឃើញនិងស្គាល់ពីប្រវត្តិនៃភាពអស្ចារ្យនៃសំលៀកបំពាក់ខ្មែរពីមួយសម័យកាលទៅមួយសម័យកាល។
លោកស្រី ចាន់ ភារី នាយិកាគ្រប់គ្រងគ្រឿងសម្អាង REVLON នៅកម្ពុជាបានគូសបញ្ជាក់ថាកម្មវិធីមួយនេះតែងតែប្រព្រឹត្តទៅជាប្រចាំឆ្នាំទោះជាក្នុងសមយ័កូវីត១៩ក៏ REVLON បានព្យាយាមបន្តកម្មវិធីផ្សព្វផ្សាយតាមរយះអនឡាញដែរគឺដើម្បីរក្សានិរន្តភាពនៃការទ្រទ្រង់វប្បធម៌ប្រពៃណីជាតិខ្មែរនិងការផ្សារភ្ជាប់ក្តីស្រលាញ់យូរអង្វែងរវាង REVLON និងអតិថិជនគ្រប់ៗរូបផងដែរ។ឆ្នាំនេះ REVLON មានឳកាសបើកទំពរ័ជាថ្មីដើម្បីនាំយកនូវកម្មវិធីប្រកួតសម្រស់នារីខ្មែរក្នុងសំលៀកបំពាក់តាមយុគសម័យដោយមានការចូលរួមយ៉ាងច្រើនកុះករពីសហគ្រិនស្ត្រីនិងយុវតីកម្ពុជាមកប្រកួតផ្ទាល់រយះពេល២ថ្ងៃនៅថ្ងៃទី២៧ដល់ថ្ងៃទី២៨ខែសីហា២០២២ក្នុងបរិវេណផ្សារទំនើបអូឡាំព្យា។បេក្ខនារីដែលចូលរួមប្រកួតត្រូវបានទទួលការរៀបចំទាំងសំលៀកបំពាក់ឈុតបុរាណខ្មែរនាសម័យអង្គរនិងសម័យលង្វែកដោយឥតគិតថ្លៃពីសំអាងការ រិទ្ធី និងផាត់មុខធ្វើសក់ដោយក្រុមអ្នកឯកទេសស្មគ្រចិត្តជាច្រើនរូបដែលសុទ្ធតែជាអ្នកមានបេះដូងជួយលើកស្ទួយប្រពៃណីជាតិខ្មែរនិងមានការស្រលាញ់ពេញចិត្តសហការជាមួយ REVLON ផងដែរ។
កម្មវិធីបានដំណើរការយ៉ាងរលូនក្រោមការគាំទ្រពីសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា , សមាគមសាលាសិល្បះហ្វូណន និងការជួយឧបត្ថមពី ផ្សារទំនើបអូឡាំព្យា , វីតាមីនសក់អេលីប , ខ្ញីទឹកឃ្មុំឌូឌឺវី រួមទាំងសប្បុរសជនជាច្រើនរូបទៀត ទាំងគណះកម្មការ ទាំងបេក្ខនារី ទាំងអតិថិជនដែលមកកំសាន្តក្នុងផ្សាទំនើបអូឡាំព្យាសុទ្ធតែបានបង្ហាញនូវទឹកមុខរីករាយសម្តែងនូវការពេញចិត្តក្នុងការចូលរួមទស្សនានូវការសម្តែងរបាំបុរាណ និងការបង្ហាញនូវរូបសំរស់របស់បេក្ខនារីហៀយថែមទំាងផ្តិតយកនូវរូបភាពស្រស់ស្អាតរបស់នារីខ្មែរក្នុងឈុតបុរាណពីកម្មវិធីដើម្បីផ្សព្វផ្សាយបន្តផងដែរ។
សូមជំរាបផងដែរថារូបថតបេក្ខនារីដែលចូលរួមប្រកួតនៅក្នុងកម្មវិធីទាំងអស់នឹងត្រូវបង្ហោះនៅក្នុងបណ្តាញសង្គមហើយធ្វើការបោះឆ្នោតនៅលើគេហទំព័រហ្វេសប៊ុក REVLON CAMBODIA និងលើទំព័រហ្វេសប៊ុករបស់អ្នកសហការជាច្រើនទៀតក្នុងគោលបំណងដើម្បីបង្កើនកំលាំងផ្សព្ធផ្សាយពីសំលៀកបំពាក់បុរាណខ្មែរអោយកាន់តែទូលំទូលាយដល់ឆាកជាតិនិងអន្តរជាតិ។
បេក្ខនារីដែលទទួលប្រជាប្រិយភាពច្រើនជាងក្នុងបណ្តាញសង្គមចំនួន០៣រូបនិងក្លាយជាម្ចាស់ជ័យលាភីដែលនិងទទួលបានប្រាង់រង្វាន់រហូតដល់ទៅជាង៣លានរៀលនិងការប្រើប្រាស់ផលិតផល REVLON រយ:ពេលពេញមួយឆ្នាំរួមទាំងឳកាសចូលរូមក្នុងការងារសង្គមជាមួយREVLON ទៀតផង។ សំរាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីសូមទំនាក់ទំនង: អ្នកនាង សាន លក្ខិណា Tel: 087 602 001