ក្រោយពីច្បាស់រឿង ព្រាប សុវត្ថិ ចូលផលិតកម្ម Galaxy មានការមើលឃើញភ្លាមៗថាកូនប្រុសទាំង3របស់តារាចម្រៀងរូបនេះក៏មិនអាបន្តជាតារាចម្រៀងនៅហង្សមាសទៀតដែរ បើទោះបីជា Galaxy នៅមិនទាន់ប្រកាសឱ្យដឹងជាផ្លូវការ។ យោងតាមពិធីស្វាគមន៍ដែលប្រកាសធ្វើឡើងនៅថ្ងៃទី25 សីហា នោះនឹងអាចប្រកាសដំណឹងទទួលកូនប្រុសរបស់លោក ព្រាប សុវត្ថិ ជាតារាចម្រៀង Galaxy ព្រមគ្នានោះផង។

ការប្រកាសរបស់ផលិតកម្ម Galaxy នេះ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោក ព្រាប សុវត្ថិ ត្រូវគេដឹងថា មានដំណឹងទាក់ទាញពីផលិតកម្មផ្សេងច្រើនលើកមកហើយ ប៉ុន្តែមិនដែលទោរទន់ ទៅតាមការលេចឮទាំងនោះទាល់តែសោះ។ យ៉ាងណាមិញគ្រប់យ៉ាងបានក្លាយជាការពិតនៃការលេចឮនោះហើយ ដោយនៅថ្ងៃទី25 សីហា នេះ ដោយគម្រោងប្រកាសស្វាគមន៍ ត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ5ទៅទៀត។ ភ្ញៀវកិត្តិយស ទាំងអ្នកសិល្បៈ ទាំងអ្នកមានកិត្តិយស និង ទាំងអ្នកសារព័ត៌មានច្រើនណាស់ ដែលត្រូវបានអញ្ជើញអោយចូលរួម ដើម្បីអោយតារារូបនេះ កាន់តែមានកិត្តិយសក្នុងកាហក់ចូលផលិតកម្ម Galaxy ។

នេះក៏ជាពិធីស្វាគមន៍លើកដំបូង តារាចំណូលថ្មី លើកដំបូង ចាប់តាំងពីផលិតកម្មនេះ បានទាក់ទាញតារាល្បីៗ បំបែកឯកត្តកម្ម ក្នុងនាមជាផលិតកម្មចម្រៀងផងដែរ។ ការប៉ាន់ស្មានដ៏ធំមួយថាតើ លោក ព្រាប សុវត្ថិ នឹងលេចធ្លោរយូរអង្វែងដូចនៅក្នុងផលិតកម្មហង្សមាស ដែលសំបូរកម្មវិធីធំៗ អោយចេញមុខ ទោះគ្មានបទផ្ទុះ ដែរឬទេ ហើយកូនប្រុសរបស់លោកទាំង3តើនឹងបន្តច្រៀងនៅហង្សមាសទៀតឬទេ។

មានការលើកឡើងទៀតថា បើលោកព្រាប សុវត្ថិ ចេញទៅផលិតកម្មថ្មី កូនប្រុសទាំង3របស់លោក ក៏ទៅដូចគ្នាដែរ ដោយសារតែហង្សមាស នឹងមិនអាចបន្តលើកស្ទួយកូនប្រុសទាំង3របស់លោក ទាំងលោក ព្រាប សុវត្ថិ ដើរចេញនោះឡើយ។


LEAVE A REPLY

Please enter your comment!
Please enter your name here