ការប្រកួតខេមបូឌាអាយឌល បានបិទបញ្ចប់ហើយ ដោយរកឃើញច្បាស់ពាន លីម តិចម៉េង។ ប៉ុន្តែសន្ទុៈ ការវែកញែកនៅតែមាន តាមបណ្តាញសង្កម។ ខ្លះមិនអស់ចិត្តពេល សុីម ច័ន្ទពន្លឺ ឡើងវគ្គ៤រូបចុងក្រោយ។ ទាំងនេះជាសមត្ថភាពរបស់បេក្ខជននីមួយៗ និងមានហ្វេនស្រឡាញ់រៀងៗខ្លួន។ទោះពន្លឺហាក់រងការអយុត្តិធម៌ តែគេក៍មានអ្នកស្រឡាញ់ដូចបេក្ខភាពមួយចំនួនដែរ។

លោកណុប ប៉ាយ៉ារិទ្ឋ បានសរេរខ្លឹមសា សំខាន៉ៗ នៅក្នុងបណ្តាញសង្គមថា «កុំប្រញាប់វាយតម្លៃឬទិតៀនអ្នកដទៃប្រសិនបើអ្នកខ្លួនឯងមិនទាន់ឥតខ្ចោះនៅឡើយ ហើយប្រើពេលដែលខំមើលបំណាំ ទិតៀនសើចចំអកអ្នកដទៃនោះមកប្រឹងប្រែងចំពោះខ្លួនឯងវាមានប្រយោជន៍ជាង ប្រឹងអោយដូចគ្នានិងការធ្វើទៅលើគេ យកការប្រឹងនោះមកអភិវឌ្ឍន៍ខ្លួនឯង នោះអ្នកនិងដឹងថាកន្លងមកអ្នកខ្ជះខ្ជាយពេលវេលាប៉ុណ្ណា ប្រើការវិនិឆ្ឆ័យខ្លួនឯង មកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងខ្លួនឯង ហើយជួសឈាមខ្លួនឯងថានៅខ្វះខាតអ្វី? ត្រូវបំពេញអ្វី? ត្រូវកាត់បន្ថយអ្វី? ឬត្រូវលុបបំបាត់អ្វី? នោះអ្នកនិងទទួលបាននៅការបំពេញបន្ថែមនិងការកែប្រែក៏មានសារៈប្រយោជន៍សម្រាប់ជីវិតរបស់អ្នក ។ ទង្វើររបស់មនុស្សគឺបង្ហាញពីគុណតម្លៃរបស់មនុស្ស……មិនពិបាកវិនិឆ្ឆ័យ យកពេលវេលាមានតម្លៃរបស់ខ្លួនឯងធ្វើតែរឿងមានប្រយោជន៍បានហើយ»៕

ភាពរំជើបរំជូលបាន កកើតឡើងយ៉ាងខ្លាំងលើ វេទិកា ប្រឡងចម្រៀងខេមបូឌាអាយឌល រដូវកាលទី៤ ។ ចូលមកដល់វគ្គផ្សាយផ្ទាល់ សប្តាហ៍ទី២មក ការប្រឡងមួយនេះ ក្លាយជាវេទិកាវាយប្រហារគ្នា មានទាំងលើបេក្ខជន និង អ្នកគាំទ្របេក្ខជន។ តួយ៉ាងសុីម ច័ន្ទពន្លឺបេក្ខជនមកពីខេត្តតាកែវ ហាក់ត្រូវបានដាក់សម្ពាធជាងគេពីទស្សនិកជនមួយចំនួន ទៅផ្នែកកម្រិតសំឡេង។ លោកហាក់ ទទួលបានការឌឺដង ចំអកពេញបណ្តាញសង្គមទាំងសាមីខ្លួន មិនធ្លាប់ស្រមៃហើយបែរជាវេទិកាប្រឡងនេះប្រែក្លាយជាការបំបាក់ស្មារតីស្មានមិនដល់។

LEAVE A REPLY

Please enter your comment!
Please enter your name here