អតីតតារាចម្រៀង ក្រមិចក្រមើម សម្រស់ផូរផង់ ឡាយ លក្ខិណាបាន ចំណាយពេលអស់ជាច្រនខែ ចេញទៅសម្តែងនៅ ប្រទេស កាណាដា។ អ្នកនាងមិនទាន់បានវិលមកស្រុកវិញនោះទេ ហើយល្បីថា អ្នកនាង មានអ្នករត់ការអោយរស់នៅទីនោះ ទើបខកពេលមកស្រុកកំណើតទីដែលធ្លាប់ល្បីឈ្មោះ។

រស់នៅក្នុងតំបន់សុីវិល័យ អមដោយប្រាក់ដុល្លារណែនដៃ តែងកាយឡូយឆាយពិតមែន តែអ្នកនាង ឡាយ លក្ខិណាហាក់ស្រណោះដីកំណើតម្តងម្កាល។ អ្នកនាង នៅតែបន្តការងារសិល្បៈ ច្រៀងតាមឆាកតន្ត្រី នៅប្រទេសកាណាដា។ ឯបងប្អូនរស់នៅទីនោះនៅ តែគាំទ្រការសម្តែងរបស់អ្នកនាង រហូតចូលរួមសម្តែង។

ឡាយ លក្ខិណា បានសរសេរថា នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់បងប្អូនគ្រប់សារពត៌មានទាំងអស់ ដែលបានចុះផ្សាយ ជាច្រើនអំពីសុខទុក្ខរបស់នាងខ្ញុំ តាំងពីដើមកន្លងមកក៏ដូចជាថ្មីៗនេះ !
សូមអរគុណដែលបងប្អូនមិនដែលភ្លេចរូបនាងខ្ញុំ ទោះបីរូបនាងខ្ញុំបានឃ្លាតមកឆ្ងាយក្តីតែក្តីនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្ររបស់នាងខ្ញុំ ក៏ដូចជាបងប្អូនគ្រប់សារពត៌មាន និងជាពិសេសនឹកដល់ប្រទេសកំណើតជានិច្ច សង្ឃឹមបានជួបគ្នាឆាប់ៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here