ពិតជាពិសេសតែម្តងដោយសារ ខ្លួនជាតារាសម្តែងលំដាប់ប្រទេស មានបងប្អូនខ្មែរចូលចិត្ត អ្នកនាង សារ៉ាយ សក្ខណា បានសម្រេចលើកពេលមិនកំណត់ហោះទៅអាមេរិកពេលនេះ។ តារាស្រីរូបនេះ មានបំណងក្នុងចិត្តយូរហើយ ដោយសារខ្លាចកូនៗភ្លេចភាសាជាតិ នាងនិងបន្តរស់នៅក្នុងស្រុកដើម្បី បញ្ជូនកូនទាំង២របស់នាងបានចូលរៀនភាសាខ្មែរ។

សារ់ាយ សក្ខណា បានលើកឡើងថា នាងពិតជាមិនទាន់គិតគូរឿង ត្រឡប់ទៅអាមេរិកវិញនោះទេ ដោយសារនាងមានភារៈបន្តទៀតនៅក្នុងស្រុកកំណើត។ តារាក្រមិចក្រមើមរូបនេះលើកឡើងថាខ្លួនមានបំណងចង់អោយកូនទាំង២បាន ចូលរៀននៅក្នុងសាលាខ្មែរ ពោលចង់អោយកូនបានចេះ អាន សរសេរភាសាខ្មែរអោយបានត្រឹមត្រូវព្រោះយើងជាខ្មែរ។ ដ្បិតកូនទាំង២របស់នាង កើតនៅអាមេរិកតែយើង មានឈាមជ័រជាខ្មែរ ។ម្យ៉ាងនាងជាសិល្បការិនីនៅក្នុងស្រុកខ្មែរ សម្តែងរឿងខ្មែរដូចនេះត្រូវតែអោយកូនចេះអានចេះសរសេរ មិនអាចភ្លេចឬសគល់ដើមបានជាដាច់ខាត។ រាល់ពេលនិយាយប្រចាំថ្ងៃនាងរមែង បញ្ចូលពាក្យភាសាយើងអោយដល់ត្រចៀកកូនអោយញឹក បើទោះជាគេអាចនិយាយភាសាអង់គ្លេសបាន មានការដឹងពីសភាពរស់នៅទីនោះក៍នាងនៅតែ បង្ហាត់កូន ស្គាល់ពីសីលធម៌ វប្បធម៌ខ្មែរមិនអោយភ្លេច។

គួរបញ្ជាក់ថា សារ៉ាយ សក្ខណា បានរៀបការជាមួយលោក ប៊ុន មេត្រី អ្នកធ្វើការផ្នែកមេធាវី នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១២។ មកទល់ពេលនេះ នាងមានកូន២ ប្រុស១ ដោយចំណងស្នេហ៍ ទទួលបាន ភាពរឹងមាំព្រោះលោកមេត្រី តាមចិត្តនាងគ្រប់រឿង ហើយសុខចិត្តចុះមកនៅក្បែរប្រពន្ឋនៅស្រុកខ្មែរមិនអោយ ខកចិត្តឬល្អក់កករ។ សក្ខណា បានបង្កើតមុខរបរនៅក្នុងស្រុកជាថៅកែហាង សម្រស់មួយ និងបានបង្កើតរបរលក់ដីនាខេត្តកំពង់ធំ។ សម្រស់វិញស្អាតដដែល ហើយនាងក៍ទទួលការសម្តែងជាថ្មី និងថតសំអាងការ។ សក្ខណាទើបសម្រេចថតរឿងដុំមួយថ្មី អោយផលិតកម្មអិលឌី ចាប់គូសម្តែងជាមួយនាយក្រឺន។ ទីផ្សារអ្នកចូលចិត្តភាពយន្តនាងសម្តែងនៅកើនដដែល ខុសពីតារាស្រីមួយចំនួនហាក់ថមថយ។

LEAVE A REPLY

Please enter your comment!
Please enter your name here