តារាសម្តែងជើងចាស់ អម្ពរ ទេវី បានក្លាយជាលោកយាយគេម្នាក់ហើយ។ អ្នកស្រី បានកូនប្រសាកាលពីប៉ុន្មានឆ្នាំមុន។មកទល់ពេលនេះ កូនប្រុសច្បងរបស់អ្នកស្រី បានសម្រេចបំណងដោយ បានកូនចៅប្រុសធំធាត់បណ្តើរៗ រហូតកាន់តែធ្វើអ្នកនាងមានសេចក្តីសុខបន្តទៀត។
រូបថតប៉ុន្មានសន្លឹក ដែលបានបង្ហោះឡើង ដោយអ្នកស្រី អម្ពរ ទេវី ពចៅ រំលេចទេសភាព កម្សាន្តធ្វើអោយ មានការអបអរចំពោះ សេចក្តីសុខមួយនេះ ដែលអ្នកនាង បានទទួលបាន។ នេះបញ្ជាក់ថា ទោះជាអ្នកនាង មមាញឹកការសម្តែង ក៍អ្នកនាង នៅតែចំណាយពេលអប់រំកូនចៅ រហូតទទួលបាន ការគោរពហើយត្រាប់តាម បង្គាប់ម្តាយ មិនអោយពិបាកចិត្ត។
ជាក់ស្ដែង ថ្មីៗនេះ ខណៈចៅប្រុសជាទីស្រឡាញ់កាន់តែធំមុខមាត់សាច់ឈាមកាន់តែទ្រលុកទ្រលន់ អម្ពរ ទេវី កាន់តែបង្ហាញក្ដីស្រឡាញ់ក្នុងនាមជាជីដូនដ៏កក់ក្ដៅចំពោះចៅប្រុស ដែលបង្ហាញរូបភាពមើលថែចៅដោយផ្ទាល់ដៃយ៉ាងពេញដោយក្ដីស្រឡាញ់បំផុត។ ក្នុងនោះ អ្នកនាង បានសរសេរសារភ្ជាប់ជាមួយរូបភាពថា ៖ «ជាមួយចៅប្រុសបណ្ដូលចិត្ត អាន្ទន»៕