ក្រោយបាត់មុខមួយរយៈដោយសារបញ្ហាអាជីវកម្មធ្វើឱ្យលោក Rith Omega ជួបការកកស្ទះរហូតមានបំណុលរ៉ំកោះលែងហ៊ានបង្ហាញមុខឱ្យមហាជនបានឃើញនិងមិនទាន់រកបានដំណោះស្រាយនៅឡើយផងនោះមកទល់ពេលនេះ។ ប៉ុន្តែនៅក្នុងពេលចុងក្រោយនេះលោកក៏បានប្រកាសជំហរសារជាថ្មីដោយត្រៀមងើបមកប្រឡូកក្នុងវិស័យជាអ្នកនិពន្ធម្ដងទៀតតាមរយៈបទពិសោធន៍ដែលលោកធ្លាប់មានស្រាប់ដើម្បីបង្កើតចំណូលស្វែងរកដំណោះស្រាយជូនដល់ម្ចាស់បំណុលដែលកំពុងតែខ្វល់ខ្វាយចំពោះប្រាក់ដែលបានបង់ខាតមកលើលោក ហើយម្ចាស់បំណុលទាំងនោះក៏បានទុកពេលឱ្យលោកក្នុងការរកដំណោះស្រាយដ៏ត្រជាក់ផងដែរ។

លោក Rith Omega បានថ្លែងដោយផ្ទាល់មាត់ថា ដោយសារជំនួញលក់ម៉ាស់ ក្នុងអំឡុងកូវីត១៩ បានធ្វើអោយលោកធ្លាក់រណ្ដៅ ហើយក្លាយជាកូនបំណុលនៅក្នុងរង្វង់សិល្បៈ និងមានទាំងចងការអ្នកខាងក្រៅផង រហូតធ្លាក់ខ្លួនរត់ចោលស្រុក។ លោកត្រូវអ្នកកុម្ម៉ង់ម៉ាស់ ដែលបានកក់ប្រាក់ច្រើនម៉ឺន ប្ដឹងពីបទឆបោក ខណៈដែលលោកក៏ប្ដឹងអ្នកគ្មានម៉ាស់អោយតាមសន្យាផងដែរ ប៉ុន្តែបណ្ដឹងលោកនៅត្រឹង និង មិនទាន់មានលទ្ធផល។

លោកថាហេតុផលនៃបំណុលនោះគឺដោយសារតែលោកយល់ថាជំនួញម៉ាស់ត្រូវប៉ាន់ លោកក៏ប្រមូលលុយកក់ម៉ាស់ ដោយយកទាំងលុយដើមបណ្ដឹងលោកយកមកកក់ និង លុយខ្ចីគេជាច្រើនទៀត ដើម្បីទៅបង្រ្គប់កុម្ម៉ង់ម៉ាស់ តែអ្នកទទួលលុយកក់លោក បែរជាគ្មានម៉ាស់អោយ ហើយអ្នកកុម្ម៉ង់ពីលោកក៏ដាក់បណ្ដឹងពីបទរំលោភកិច្ចសន្យា។ បើទោះជាលោកដាក់បណ្ដឹងទាមទារអោយអ្នកទទួលលុយលោកអោយបង្វិលលុយមកវិញ ក៏បណ្ដឹងពីសំណាក់អ្នកកក់ម៉ាស់ពីលោកមានឥទ្ធិពលជាង បណ្ដាលអោយសម្រេចចិត្តចោលអាជីព ចោលមុខរបរ ហើយរត់លាក់ខ្លួន មកទល់នឹងពេលនេះ។

យ៉ាងណាក៏ដោយលោកប្រកាសថា លោកនឹងមិនគេចពីបណ្ដឹងទៀតទេ គឺនឹងចេញមុខមករកលុយវិញ។ លោកថាខ្លួននឹងចេញបើកក្រុមហ៊ុនផលិតស្ពត ផលិតចម្រៀង និង ដឹកនាំសម្ដែងជាដើម ដើម្បីរកលុយមកដងបំណុលម្ចាស់លុយ។ ក្រុមហ៊ុនដែលលោកនឹងបង្ហាញមុខ ក្នុងអាជីពចាស់នេះ មិនមែនជាផលិតកម្មថោននោះទេ គឺក្រុមហ៊ុន One Shot Media ដែលក្រុមហ៊ុននេះ ក៏ទទួលថតចម្រៀង ថតMV ថតរូបសន្លឹក ដោយក្នុងពេលនេះ លោកថា ម្ចាស់បទ”មាននឹកបងទេអូន” លោក Rith Pros Pov គឺជាអ្នកទទួលរ៉ាប់រង។ លោកថាខ្លួននឹងចេញធ្វើការក្នុងក្រុម One Shot Media នេះ ដើម្បីរកលុយមកដោះស្រាយអោយម្ចាស់បំណុលទាំងអស់ ដោយឈប់លាក់ខ្លួនទៀតហើយ។

យ៉ាងណាមិញលោកថា ខ្លួនគឺជាបញ្ជាប្រពន្ធការងារពីក្រោយនៅក្នុងផលិតកម្មថ្មីច្រើនជាង ដរាបណាតុលាការចាប់អ្នកបោកលុយលោកអោយមកប្រឈមនឹងអ្នកដែលប្ដឹងលោកមិនទាន់បាន។ លោកបញ្ជាក់យ៉ាងខ្លីថា លោកអត់រែកបំណុលអ្នកណាម្នាក់ទេ ប៉ុន្តែលោកនឹងដោះស្រាយម្ដងម្នាក់ៗ ដោយគ្រាន់តែសុំអោយម្ចាស់បំណុលទុកពេលអោយលោកសិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here