កញ្ញា​ ងិន​ ម៉ារ៉ាឌី​ បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងនាមជា​បវរកញ្ញា​ចក្រវាល​កម្ពុជា2021 នៅក្នុងការបង្ហាញសម្លៀកបំពាក់ប្រពៃណីជាតិ រចនាដោយកូនខ្មែរជាច្រេីនរូប នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៏កម្ពុជា (Cambodia Night, ITE 2022) លើកទី​១៦ នៅទីក្រុង​ហូជីមិញ​ ប្រទេសវៀតណាម ដែលរៀបចំដោយក្រសួងទេសចរណ៏កម្ពុជា។

ងិន ម៉ារ៉ាឌី បានចេញទៅកាន់ទីក្រុងហូជីមិញហើយ កាលពីព្រឹកថ្ងៃទី៦ កញ្ញា ឆ្នាំ២០២២ ជាមួយ បវរកញ្ញាខ្មែរជាច្រើនទៀត។ នេះជាឱកាសមួយ ដែលនាងមើលឃើញថា មានសារៈសំខាន់បំផុត ក្នុងការបង្ហាញ មិនថាតែនាងពោលនេះជាកិច្ចការសំខាន់មួយ សម្រាប់ជាតិ។ លើសពីនេះគេរង់ចាំមើលថា វេទិកានោះអស្ចារ្យបែបណា ក្រោយពេលមានសុទ្ឋតែវត្តមានស្រីស្អាតៗ ចូលរួមពេញឆាក។

ម៉ារ៉ាឌី ជាបវរកញ្ញា មានការតាំងចិត្តខ្ពស់ហើយ មិនដែលមើលឃើញឧបសគ្គជារឿងធំ និងរមែងប្រយុទ្ឋតតាំង។ នាងបានជម្រុញអោយស្ត្រី ត្រូវមានភាពក្លាហាន តស៊ូ និងរំពឹងថា រលកក្រោយពិតជាធ្វើបានល្អ មិនអោយអ្នកគាំទ្រអស់សង្ឃឹមជាដាច់ខាត។

LEAVE A REPLY

Please enter your comment!
Please enter your name here