នៅថ្ងៃទី៩ ខែ៩ វេលាម៉ោង៩ព្រឹក ក្នុងឆ្នាំ២០២២នេះ លោកឧកញ៉ា ស្រី ចាន់ថន បានរៀបចំក្រុងពាលីបើកសម្ពោធក្លិបកម្សាន្តយីហោ Jet’ Studio Club and Launge យ៉ាងអធឹកអធម នៅក្បែរក្រុមហ៊ុនសែលកាត ម្ដុំវិមានឯករាជ្យ។ អ្វីដែលគេចាប់អារម្មណ៍ គឺលោកឧកញ៉ា បានបោះទុនយកកំពូលតារា២ដួងលំដាប់ប្រទេសៗមកច្រៀងបើកឆាកតែម្ដង ដោយផ្អែកលើការប្រកាស គឺនៅយប់ថ្ងៃទី៩ ដែលជាថ្ងៃបើកសម្ពោធនេះ គឺនឹងមានវត្តមានកំពូលតារារ៉េប លោក ជី ដេវីត មកកញ្ជ្រោលហ្វេនៗ ហើយនៅយប់ថ្ងៃទី១០ ខែ៩ ដែលជាយប់បន្ទាប់ គឺនឹងមានវត្តមានកំពូលតារាថៃ គឺលោក Tik Shiro មកច្រៀងតែម្ដង ដែលគ្រាន់តែវត្តមានរបស់កំពូលតារាទាំងពីរនេះ គឺកក្រើកហេនៗតែម្ដង ខណៈដែលការចំណាយរបស់លោកឧកញ៉ា ក្នុងការបើកបង្ហាញក្លិបនេះ ក៏ជាការចំណាយមួយខ្ពស់ សម្រាប់ការសម្ដែងស្វាគមន៍ហ្វេនហ្វេន។

លោកឧកញ៉ា ស្រី ចាន់ថន បានថ្លែងបញ្ជាក់ថា ក្រោយការសម្ដែងរបស់កំពូលតារាទាំងពីរខាងលើ ក្លិប Jet របស់លោកឧកញ៉ា ក៏នឹងមានប្រគំតន្ត្រីពីកំពូលតារាល្បីៗក្នងស្រុក ជាបន្តបន្ទាប់ផងដែរ អមដោយវត្តមានតារាជាច្រើនផង ដើម្បីផ្ដល់ការងារដល់តារាខ្មែរ ក៏ដូចជាដើម្បីរួមចំណែកលើកមុខតារាក្នុងស្រុក។ វត្តមានក្លិបកម្សាន្តថ្មីនេះ លោកឧកញ៉ាថា ក្រៅពីផ្ដោតតែលើផលចំណេញ តែក៏ជួយអោយក្រុមការងារនៅក្រោមឱវាទរបស់ក្រុមហ៊ុន មានការងារធ្វើ និង មានប្រាក់ចំណូលផងដែរ។

ជាមួយនឹងពិធីបើកសម្ពោធ ក្លិប Jet ក៏ប្រកាសពីការទទួលរៀបចំកម្មវិធីផ្សេងៗដូចជាខួបកំណើត និងពិធីជប់លៀង ដែលមានលក្ខណៈក្នុងក្លិបផងដែរ ដោយក្លិបមួយនេះ អាចផ្ទុកមនុស្សបានរហូតដល់៤៥០នាក់។ លោក ឡហាន ជាGM ក្លិប Jet’s Studio បានអះអាងថា ដោយសារតែទីតាំងក្លិបនេះ នៅទល់មុខធនាគារ ABA ហើយក្បែរក្រុមហ៊ុនសែលកាត ទើបសម្រេចជ្រើសទីតាំងនេះ ដើម្បីដំណើរការជាក្លិកម្សាន្ត។ លោកថា ទាំងSound ទាំងភ្លើងពណ៌ គឺត្រូវបានបំពាក់ដោយឧបករណ៍ទំនើបទាំងអស់ ដោយមុនពិធីប្រកាសបើកសម្ពោធនេះ ក៏បានដំណើរការទទួលភ្ញៀវបានមួយរយៈមកហើយ ហើយក៏ឃើញថា មានភ្ញៀវកកកុញ។ ដូច្នេះហើយ ទើបកម្មវិធីដែលមានវត្តមាន លោក ជី ដេវីត និង លោក Tik Shiro មកច្រៀងនៅយប់ថ្ងៃទី៩ និង យប់ថ្ងៃទី១០ ដែលជាការប្រគំតន្ត្រីបើកឆាកក្រោយសម្ពោធនេះ លោកទទូចអោយចូលផេក Jet’s Studio Club and Launge ដើម្បីកក់តុជាមុន ព្រោះនឹងអាចគ្មានតុកម្សាន្ត ដោយសារតែថ្ងៃធម្មតានាពេលកន្លងមក ក៏មានអ្នកចូលកម្សាន្តច្រើនៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here