កាលពីប៉ុន្មានខែមុន សួស វីហ្សា លើកឡើងថា នាងមានបញ្ហាផ្នែកបំពង់ក ដែលពេទ្យ បានតម្រូវអោយសម្រាកអោយច្រើននិង ជៀសវាងការប្រើ ការស្រែកច្រៀងញឹកញាប់ ពេក។ម្ល៉ោះហើយ ទើប វីហ្សា ហាក់មិនអើពើលើ ការច្រៀង ហើយងាកមកចាប់យកអាជីពលើមុខរបរថ្មី អ្នកលក់តាមអនឡាញ។
មានអ្នកខ្លះនិយាយថា សួស វីហ្សា អាចនិងលាឈប់ពីតារាចម្រៀង ប្រចាំហង្សមាស ដោយសារតែស្ងាត់ចម្រៀង។ ប៉ុន្តែវិហ្សាវិញថាការ ផ្អាកឡើងឆាកនេះពាក់ព័ន្ឋ ជាមួយបំពង់កនាងមាន សភាពធ្វើទុក្ខ មិនទាន់អាចប្រើការបាន តាមការចង់បាន។ នាងមានតែពាក្យទ្រាំហើយក៍នឹករលឹក ការឡើងឆាក ដែលតារារួមអាជីពជាច្រើន មានឱកាស ច្រៀងរកលុយពេញដៃ។
យ៉ាងណាមិញ វីហ្សា នាងហាក់មិនភ័យព្រួយនោះឡើយ ដោយសារតែទីផ្សារលក់អន ឡាញរបស់នាងជាមួយ ស្វាមីថមមីឃើញថា កំពុងស្ទុះទៅមុខ។ម្ល៉ោះហើយញឹកញាប់នាងចេញមុខ Live លក់ឥវ៉ាន់ម្តងៗទទួលបានការចាប់អារម្មណ៍ដោយ សារតែប្តីនាងពូកែលេងកំប្លែង អោយគេបានសើចសប្បាយ។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2022/09/postnewscambodia.com-kh71.com-2022-09-14_23-00-33_760892.jpg?fit=1000%2C563&ssl=1)