តារាចម្រៀងជើងចាស់ បែបកំផ្លុកកំប្លែង មាស សំណាង ពេលនេះឃើញថា មានវត្តមានច្រៀងសម្តែង តាមបណ្តាផលិតកម្ម ប្រ៊េនៗគួរអោយកត់សម្គាល់។ បែបនេះហើយធ្វើអោយតារាចាស់ទុំ រូបនេះ មានភាពភ្ញាក់ផ្អើលដែល ខ្លួនទទួលបានឱកាសសម្តែងមមាញឹកក្នុងវ័យកាន់តែច្រើន។
មុននិងទទួលបាន ភាពប្រសើរបណ្តើរៗ នៅពេលនេះ ដោយសារតែយល់ឃើញថា អ្វីៗកើតមានបាន ផ្តើមពីការព្យាយាមតាំងពីជំហ៊ានដំបូងៗ ។ យ៉ាងណា លោក មាស សំណាង បានចាត់ទុកថានេះជាកាដូខ្លួនឯង ដែលរមែងខិតខំព្យាយាមសិល្បៈ ហើយត្រឡប់បានមកដល់ចំនុចបែបនេះ កើតចេញពីភាពអត់ធ្មត់ ការតស៊ូផ្សំជាមួយទេពកោសល្យពីធម្មជាតិរិតតែរុញអោយទៅមុខ និងការគោរពវិន័យការងារ។
អ្វីដែលគេមើលឃើញ ពីមុនលោកត្រឹមជាតួរាយរង អ្នកចម្រៀងធម្មតា ។ប៉ុន្តែពេលនេះ លោកបានក្លាយជាតួសេដ្ឋី តួលំដាប់អ្នកមាន ថៅកែសម្បូរទ្រព្យហើយ និងតួសំខាន់ៗផ្សេងទៀតដែល ផលិតករមើលឃើញ ក៍ព្រោះតែលោកពូកែដាក់អារម្មណ៍ចូលតួសម្តែងបានល្អ។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2022/09/postnewscambodia.com-kh71.com-2022-09-16_00-12-23_268928.jpg?fit=1000%2C563&ssl=1)