ក្រោយពីតារាសម្ដែង កញ្ញា ណាតាយ៉ា និងកញ្ញា ឃុត សោភា គ្រងឈុតស្លឹកឈើដែលច្នៃពីផ្លែផាសិន ធ្វើអោយមានការចាប់អារម្មណ៍ តារាហ្វេសប៊ុកមួយរូបទៀត គឺអ្នកនាង វិសាល វឌ្ឍណា ដែលត្រូវបានគេស្គាល់ថាគឺជាកូនខ្មែរកាត់ឡាវ និង ចិន ក៏ធ្វើអោយមានការចាប់អារម្មណ៍ផងដែរ បន្ទាប់ពីនាងបង្ហោះឈុតច្នៃពីស្លឹកស្អាត រហូត ដល់4ឈុត។ ផ្អែកលើសំលៀកបំពាក់នេះ រូបសម្រស់របស់នាង ក៏ស្អាតមិនចាញ់តារាសម្ដែងមួយរូបផងដែរ ទើបប៉ុន្មានប៉ុស្តិ៍ ដែលនាងបង្ហោះឡើង មានអ្នកចែកចាយច្រើនព្រោះតែទាក់ភ្នែក។

លោក លីហ៊ុន អ្នកឌីហ្សាញមួយរូបនៅក្នុងឈុតនេះ បានអះអាងថា ដោយសារតែការស្រលាញ់ និង ចង់ពញាក់អារម្មណ៍ អោយមានការមើលឃើញពីតម្លៃកាន់តែខ្ពស់របស់ធម្មជាតិ ទើបអ្នកនាង វិសាល វឌ្ឍណា ស្នើអោយលោក និងក្រុមរបស់លោក ច្នៃឈុតស្លឹកឈើទាំងនេះឡើង។ ឈុតទី1 ដែលអ្នកនាងបានគ្រង គឺឈុតច្នៃពីផ្លែស្លា និង ផ្កាស្លា ដែលលោកប្រសិទ្ធិនាមឈុតនេះថា ឈុតកូនក្រមុំផ្កាស្លា។ ឈុតទី2 គឺឈុតច្នៃចេញពីស្លឹកអន្សែ ឈុតទី3ច្នៃពីឈុត ស្លឹកចេកទុំ និង ស្លឹកចេកស្រស់ និង មួយឈុតទៀតគឺច្នៃពីស្លឹកសាវម៉ៅ និង ស្មៅលាយបញ្ចូលគ្នា។

អ្នកនាង វិសាល វឌ្ឃណា បានថ្លែងបញ្ជាក់ក្រោយពីទទួលបានការចាប់អារម្មណ៍នេះថា អ្នកនាងគ្រាន់តែម្ចាស់ផលិតផលអនឡាញមួយរូបតែប៉ុណ្ណោះ ហើយសារតែឃើញស្នាដៃច្នៃខោអាវពីស្លឹកឈើរបស់ក្រុមលោក លីហ៊ុន ទាក់ភ្នែក អ្នកនាង ក៏ស្នើអោយជួយច្នៃឈុតទាំងនេះឡើង ដើម្បីថតផ្សាយពីផលិតផលគ្រឿងសម្អាងរបស់នាងតែម្ដង។ អ្នកនាងផលុតផលលេ និង ផលិតផលថែរក្សាសម្រស់របស់នាង ការពិតគឺមានទីផ្សារជាយូរមកហើយ ប៉ុន្តែដោយសារតែនាង ចង់ចូលរួមលើកស្ទួយឈុតខ្មែរ ដែលលក្ខណៈជាធម្មជាតិ ទើបនាងគ្រងឈុតទាំងនេះ ហើយថតផ្សាយពីផលិតផលរបស់ខ្លួនជាថ្មីតែម្ដង។ អ្នកនាង កាន់តែសប្បាយចិត្ត នៅពេលរូបភាពជាច្រើនសន្លឹករបស់នាង ទទួលបាននូវការចាប់អារម្មណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here