ពិតជាមានកម្លាំងចិត្តបំផុត សម្រាប់អ្នករៀបចំប្រកួតប្រដាល់ ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៥ ដែលឃ្លាតឆ្ងាយជាច្រើនខែ ព្រោះកូវីដ១៩ បានប្រារព្ឋឡើងវិញ ស្រាប់តែសន្ទុៈអ្នកគាំទ្រមកទស្សនាផ្ទាល់លើសលុបមិននឹកស្មាន។ ជាក់ស្តែងកាលពី យប់ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២២នាសង្វៀនប្រដែល ព្រែកកំពឹស បានប្រកាសបើកឆាកប្រកួត ជ្រើសរើសគូពានរង្វាន់ថ្មី ជាកម្មវិធីប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ បរិយាកាសឃើញថា មានការចាប់អារម្មណ៍មិនធម្មតា ទាំងគាណៈអធិបតី និងបងប្អូនទស្សនិកជន។

ទស្សនិកជនមួយចំនួន បានលើកឡើងថា ពិតជានឹកនា ដល់សង្វៀន ប្រដាល់ប៊ុស្តី៍លេខ៥ ដែលបានខកខានបង្ហាញគូប្រកួតល្អៗ អោយទស្សនិកជនបានឃើញ ។ យើងមកទីនេះ ដើម្បីមកលើកទឹកចិត្តកីឡាករ និងលើកស្ទួយកីឡាប្រដាល់ផងដែរ។ កីឡាករល្អៗ ពេញកម្លាំងសុទ្ឋតែជើងខ្លាំងមកប៉ះគ្នា នាសង្វៀនប្រដាល់ពិតជារញ្ជួយកម្មវិធីអោយ កាន់តែពុះកញ្ជ្រោលថែមទៀត។ សម្រាប់អ្នករៀបចំកម្មវិធី ក៍ព្យាយាមរំលេចកីឡាករល្អៗ ដើម្បីបម្រើដល់ការគាំទ្រ ពីមហាជន ដែលស្រឡាញ់កីឡាប្រដាល់នៅប៉ុស្តី៍លេខ៥ តាំងពីដើមមក។

គូប្រកួតខ្សែក្រវាត់ កីឡាករ សៀវ ង៉ុយ មកពីក្លិបអភិរក្សគុនខ្មែរ រុងរឿង ប៉ះជាមួយកីឡាករ វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡា។ កីឡាករ រិន ដេវីត ក្លិបនាគរាជចតុម្មុខសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតជាមួយកីឡាករ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង។

LEAVE A REPLY

Please enter your comment!
Please enter your name here