យោងតាមការបង្ហោះជាសាធារណៈពីផេកផ្លូវការរបស់ផលិតកម្ម Town ដែលមានឈ្មោះថា « Official Town Production » បានធ្វើឱ្យមហាជននៅលើបណ្ដាញហ្វេកប៊ុកជាច្រើនមានការភ្ញាក់ផ្អើល ខណៈសេចក្ដីជូនដំណឹងមួយដែលជាការកោះហៅដល់អតីតតារាចម្រៀង ខេម ដែលសព្វថ្ងៃលោកត្រូវបានគេឃើញលេខមុខច្រៀងនៅក្នុងផលិតកម្ម Galaxy Navatra កាលពីពេលថ្មីៗនេះ។

យោងតាមសេចក្ដីជូនដំណឹងមួយសន្លឹកដែលបានបង្ហោះឡើងមានខ្លឹមសារថា « ផលិតកម្ម ទីក្រុងភាពយន្ត(ថោន) សូមជម្រាបជូនលោក ប៉ុន សុណារិន ហៅ ខេម ជាតារាចម្រៀងប្រចាំផលិតកម្ម ទីក្រុងភាពយន្ត(ថោន) មកកាន់ផលិតកម្ម ដែលមានទីស្នាក់ការកណ្ដាលដីឡូតិ៍លេខ 35ផ្លូវ 1711 សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងបកស្រាយកិច្ចសន្យាជាមួយផលិតកម្ម ទីក្រុងភាពយន្ត(ថោន) និងបានចេញទៅច្រៀងនៅផលិតកម្មផ្សេងដោយខ្លួននៅកំពុងជាប់កិច្ចសន្យាជាមួយផលិតកម្មនៅឡើយ។
សូមជម្រាបជូនថារាល់កិច្ចសន្យាការងាររវាង ផលិតកកម្មទីក្រុងភាពយន្ត(ថោន) ជាមួយលោក ប៉ុន សុណារិន ហៅ ខេម នឹងបញ្ចប់នៅចុអខែធ្នូ ឆ្នាំ2020។
សេចក្ដីដូចបានជម្រាបជូនខាងលើ ផលិតកម្មទីក្រុងភាពយន្ត(ថោន) តម្រូវឱ្យលោក ប៉ុន សុណារិន ហៅ ខេម មកដោះស្រាយជាមួយផលិតកម្មនៅថ្ងៃទី 25 ខែសីហា ឆ្នាំ 2020វេលាម៉ោង 15:00នាទីជាកំហិត។
ផលិតកម្ម ទីក្រុងភាពយន្ត(ថោន) សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក ប៉ុន សុណារិន ហៅ ខេម ក្នុងការបំពេញកាតព្វកិច្ចសន្យាការងារ និងការគោរពតាមបទបញ្ជាផ្ទៃក្នុងផលិតកម្មឱ្យបានខ្ជាប់ខ្ជួន។»

ឆ្លើយតបនៅក្នុង Comment ទៅកាន់មហាជន ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) បានបកស្រាយថានេះមិនមែនជាលើកទីមួយដែលផលិតកម្មបានអញ្ជើញឱ្យលោក ខេម ទៅធ្វើការដោះស្រាយកិច្ចសន្យានោះឡើយ ដោយសារមានការអវត្តមានពីសំណាក់តារាចម្រៀងរូបនេះទើបខាងផលិតកម្មធ្វើសេចក្ដីជូនដំណឹងបង្ហោះជាសាធារណៈឱ្យមហាជនបានដឹង និងឱ្យសាមីខ្លួនលោកខេមចូលខ្លួនធ្វើការបកស្រាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here