ម្ចាស់ជ័យលាភី Mister Supranational Cambodia 2022ឡៅ បញ្ញា ហាក់មានទីផ្សារក្រោយពេលបញ្ចប់ការប្រឡង។ លោកទទួលបានការងារសិល្បៈ យ៉ាងណែនដៃហើយ ក៍រុញអោយលោក ហាក់ពិបាកបែងចែក រឿងមួយចំនួនពេលជួបកាលៈទេសៈបែបនេះ។
បុរសឯកវ័យ ២៤ឆ្នាំខាងលើ បាននិយាយថាការងារសិល្បៈគឺជាអ្វីដែលលោកស្រលាញ់ និងចូលចិត្តបំផុត ហើយវាក៏ជាក្ដីស្រមៃធំរបស់លោកផងដែរ។ ប្រការបែបនេះហើយទើបលោកចង់បោះបង់អាជីពជាអ្នកបង្ហាត់កីឡាចោល ស្របពេលការងារសិល្បៈកំពុងតែមានទីផ្សារខ្ពស់ផងដែរ។តាមរតយៈការងារដ៏មមាញឹកសឹងមិនគួរឱ្យជឿបែបនេះ ឡៅ បញ្ហា បង្ហាញក្ដីរំពឹងខ្ពស់ថា ប្រជាប្រិយភាពរបស់ខ្លួននឹងកើនឡើងបន្ថែមទៀតនាពេលឆាប់ៗខាងមុខ។ ក្នុងនោះលោកក៏ត្រៀមបង្ហាញស្នាដៃជាច្រើនផងដែរក្នុងពេលដ៏ខ្លីខាងមុខដើម្បីឆ្លើយតបតាមការចង់បានរបស់អ្នកគាំទ្ររបស់ខ្លួន។
យ៉ាងណាបញ្ញា នៅមិនទាន់បង្ហាញតម្រុយបោះគ្រូបង្វឹកកីឡានោះទេ ។ តែបើការងារបន្តបុកឡើងខ្លាំងបុរសឯករូបនេះអាច និងជម្រុះចេញមួយ ដើម្បីកុំអោយពិបាកបែងចែក ណាត់ម៉ោងធ្វើការ។