ចាត់ទុកថាជដំណឹងដ៏រន្ធត់មួយ ដែលតារាសម្ដែងភេទទី៣ កញ្ញា មុន្នីរក្សា ហៅចូចូ ដែលអ្នកខ្លះហៅថា កាយ៉ែម ពេលនេះបានទទួលមរណភាពហើយ បន្ទាប់ពីនាងបន្តស៊ូទ្រាំនឹងជម្ងឺផ្លូវដង្ហើម និង រលាកស្រោមខួរដែលតែងតែធ្វើទុក្ខលែងបាន។ នាងបានទទួលមរណភាព កាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ2022 ខណៈដែលមរណភាពរបស់នាង បានធ្វើអោយអ្នកសិល្បៈរន្ធត់ចិត្តយ៉ាងខ្លាំង។ នាងទទួលមរណភាពក្នុងវ័យជាង៣០ឆ្នាំ និង ទទួលមរណភាព ក្នុងសភាពដែលម្ចាស់ផលិតកម្មមួយ មិនបានបើកប្រាក់កម្រៃដែលនាងខំធ្វើការអោយនាងយកមកទិញថ្នាំ និង ទៅពេទ្យឡើយ បើទោះជាមុនទទួលមរណភាព នាងខំអង្វរករអ្នកជំពាក់ប្រាក់កម្រៃរបស់នាងទាំងនោះ ដើម្បីទទួលបានលុយខ្លះយកមកព្យាបាលខ្លួន។ មុនទទួលមរណភាព កញ្ញា ចូចូ មិនគ្រាន់តែជាតារាសម្ដែងនោះទេ តែនាងក៏ជាអ្នកផាត់មុខប្រចាំអោយតួរាល់ពេលថតរឿង និង ជាអ្នកចាត់ចែងហៅតួផងដែរ ទើបមរណភាពរបស់នាង បានធ្វើអោយអ្នកសិល្បៈសោកស្ដាយ និង កាន់តែខ្លោចចិត្តទៅទៀត នៅពេលដែលនាងខំប្ដឹងទទួលការងារផលុតកម្មមួយពីរទាំងឈឺទាំងជា ប៉ុន្តែចុងក្រោយនាងបែរមិនទទួលបានកម្រៃពីការងារ ហើយសូម្បីតែនាងឈឺធ្ងន់ ហើយអង្វរអោយជួយបើកលុយអោយនាង ក៏មិនទទួលបានលទ្ធផល ដែលធ្វើអោយគេមើលឃើញថា ហេតុផលដែលនាងទទួលមរណភាពលឿន គឋឹដោយសារតែនាងអស់លទ្ធភាពទៅពេទ្យ ស្របពេលម្ដាយនាងក៏មេម៉ាយមានតែផ្ទះ ហើយជីវភាពគ្រួសារក៏មិនសូវធូរធារ។ ជាមួយនឹងមរណភាពរបស់នាង គឺមានជាការជូនដំណឹងដល់អ្នកសិល្បៈដែលធ្លាប់ស្គាល់រាប់អាននាងអោយបានដឹង និង ចូលរួមក្នុងនាមជាមិត្តធ្លាប់រួមការងារ ដើម្បីរួមចំណែកធ្វើបុណ្យជូនដំណើរនាងលើកចុងក្រោយតែប៉ុណ្ណោះ ដើម្បីអោយនាងដែលបានចែកឋានទៅស្ងប់ចិត្ត។