មានការសាទរមិនតិចឡើយ បន្ទាប់ពីអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ បានត្រាស់បង្គាប់តែងតាំង និង ផ្តល់ឋានៈជា​ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មេី អនុរដ្ឋលេខាធិការ ដែលនេះក៏ចាត់ទុកថាគឺជាផ្ដល់នូវតួនាទីមួយជូនដល់លោក បន្ទាប់ពីលោកបានលះបង់តស៊ូ ក្នុងការលើកស្ទួយវិស័យសិល្បៈ និង បានបន្សល់ទុកនូវស្នាដៃជាជួយដល់សង្គមខ្មែរតាមរយៈការកសាងស្មារតី និង លើកកម្ពស់ដល់វិស័យសិល្បៈ វប្បធម៌ជាតិ។ សិល្បករសិល្បការិនីជាច្រើន ក៏បានសម្ដែងការសាទរ ចំពោះជោគជ័យមួយនេះ និងបានលើកឡើងថា នេះគឺជាអ្វី ដែលលោក ហ្វៃ សំអាង គួរតែទទួលបាន ក្រោយពីបានលះបង់កសាងស្នាដៃដ៏ច្រើន ដើម្បីសិល្បៈខ្មែរនោះ។

អ្នកនាង ឆ័យលី ដាឡែន បានបង្ហោះអបអរជាសាធារណៈថា សូមអបអរសាទរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ហ្វៃ សំអាង ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជា​ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មេី អនុរដ្ឋលេខាធិការ។

សូមគោរពជូនពរ ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា បញ្ញាវាងវៃ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។


LEAVE A REPLY

Please enter your comment!
Please enter your name here