ពេជ្រ សោភា ជាតារាចាស់ទុំ ដែលជោគជ័យទាំងចម្រៀងនិងការសេសសល់ទ្រព្យទាំងឡាយ។ បើទោះជានាងមានអ្វីគ្រប់យ៉ាងតែនាងហាក់មិន ទាន់ចង់បានអង្គរក្សការពារបេះដូងឯកការនោះឡើយ។ មិនដឹងពេលណានាងលះបង់ភាពមេម៉ាយដល់ពេលណាទាំងនាងមិនមានអ្នកណាបង្ខំ។

សោភា ត្រូវបានគេមើលឃើញថានាងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការលេង ខ្លួនទៅតាមចិត្តចង់ ព្រោះពេលនេះជីវភាពនាងធូធារស់នៅ ផ្ទះប្រណិតនិងជិះរថយន្ដថ្លៃៗដែល តារា ផ្សេងៗទៀត ដែលឭតែថាពូកែ លេងម៉ូដផ្ទះនិងរថយន្ដនោះមិនមានអ្នក ណាកាលីពលើស នាងឡើយ ។យ៉ាងណាតារាកាន់គ្រីស្ទានជាង ២០ឆ្នាំ រូបនេះប្រកាន់ជំហថានាងនឹង មិនពាក់គ្រឿង អលង្ការមាស ពេជ្រ ជ្រែកខ្លួនឲ្យដូចអ្នកណាម្នាក់ឡើយព្រោះតាំង ពីមុននាង មាន ឈ្មោះ ល្បីនិង រហូតដល់ពេលនេះគឺនៅតែទៅណាមកណាមិនចូលចិត្តពាក់គ្រឿងមាស ពេជ្រសម្ញែង អ្នក ណា ម្នាក់នោះទេ។ការអះអាងរបស់សោភា នាពេលនេះក្រោយពីនាងធ្លាប់បាក់មុខ មិនស្ទើ ទេរឿង ទៅចូលរួមមង្គលការកូនអ្នកនាងគង់ សុជាតិ កាលពីខែ១៨ខែមិថុនា ឆ្នាំ២០២២ នោះ សោភា ត្រូវគេរិះគន់ថានាង គ្មានគ្រឿងមាស ពេជ្រ លេងខ្លួនដូចគេហើយបើដឹង ថាអត់ហើយ ម៉េច ក៍មិនខ្ចីគេពាក់សិនទៅ?ប៉ុន្ដែសោភា មិន ដែលខឹងឬឆេះដុំតបទៅអ្នកឲ្យយោបល់ មកលើ នាងបែបមើលស្រាលនោះទេ តែផ្ទុយទៅវិញនាង បែជានៅរក្សារគោលការណ៍ ផ្ទាល់ខ្លួន ដដែល គឺនឹងមិនពាក់គ្រឿង មាស ពេជ្រ លើដងខ្លួនច្រើនតទៅទៀត…។

ជុំវិញការមានទ្រព្យតែមិនហ៊ានបញ្ចេញរបស់ពេជ្រ សោភា នាពេលនេះត្រូវបានគេសន្និ ដ្ឋានថានាងអាច បា រម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនច្រើនជាង ព្រោះនាងក៍គ្មានអង្គរក្សតាម ការពារដូច តារាខ្លះដែរ ហើយពេលខ្លះគេ ឃើញនាងមានតែក្មួយប្រុស ដែលគេច្រឡំថាជាសង្សារនាងនោះ កាន់ចង្កូតឡានឲ្យម្ដងម្កាលប៉ុណ្ណោះ។គេថាសោភា សុខចិត្តឲ្យគេមើលស្រាលថានាង គ្មានទ្រព្យច្រើនដូចគេចុះ តែនាងមិនប្រថុយពីហានីភ័យព្រោះ ការបញ្ចេញ គ្រឿងអលង្ការជ្រុល នាំឲ្យពិបាករក្សារសុវត្ថិភាពផ្ទាល់ខ្លួននោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here