ការប្រកួត Miss Grand បានផ្តើមឡើងហើយនាប្រទេសឥណ្ឌូនេសុី ដែលជាអ្នករៀបចំ។ វេទិកាលំដាប់ពិភពលោក មួយនេះ បានក្លាយជាការតាមដានច្រើនពី ប្រជាជននៅ ជុំវិញពិភពលោក។ ក្នុងនោះតំណាងកម្ពុជាយើងក៍មានការចូលរួម ប្រកួតប្រជែងដោយ មានកញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី ជាអ្នកត្រូវប្រឹងប្រែងដើម្បីកិត្តិយសជាតិ។ ឯហ្វេនៗជាច្រើនកំពុងផ្តល់កម្លាំងចិត្តនាងអោយ តស៊ូបើទោះបីឆ្នាំនេះបាត់សំឡេងគាំទ្រច្រើនបន្តិចមែន។
នៅក្នុងការ Live ផ្ទាល់ ថ្ងៃមិញរបស់ Boss Nawat គាត់បាននិយាយលេីកសរសេីរកម្ពុជាយេីងថា : កម្ពុជាឆ្នាំនេះគឺ Modern មានភាពទាន់សម័យ បេីទោះជាដើរតាមក្រោយប្រេស៊ីល តែកម្ពុជានៅតែលេចធ្លោខ្ពស់ “! Cambodia ឆ្នាំនេះមិនស្លាប់ទេ! គឺថាពន្លឺចេញមកយ៉ាងព្រោងព្រាតតែម្តង បណ្តាហ្វេនថៃ វៀតណាម ភីលីពីន សុទ្ធតែចាប់អារម្មណ៍ដល់ កម្ពុជា យេីង ដោយសារតែ វត្តីមានភាពរួសរាយរាក់ទាក់ មានអត្តចរឹកល្អ ជាពិសេសគឺថាមពលនៃការព្យាយាមរបស់នាង ។
យេីងនៅតែសង្ឃឹមថាឆ្នាំនេះ វត្តី នឹងបេីកទ្វារកម្ពុជា ចូលទៅវគ្គកំពូលដោយសមត្ថភាពយ៉ាងពិតប្រាកដ។Pich Votey Saravody Official We proud of u ។ យ៉ាងណាយើងមានតែជូនពរអោយ ស្រីស្អាតកម្ពុជាយើង មានសំណាងល្អដូចរៀមច្បង សុតធីតា ហើយរំពឹងថា និងបាននាំកម្ពុជាល្បីម្តងទៀតដូចឆ្នាំមុន។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2022/10/postnewscambodia.com-kh71.com-2022-10-07_08-51-40_348093.jpg?fit=1000%2C563&ssl=1)