កាលពីថ្ងៃទី9 ខែតុលា ឆ្នាំ2022 លោកស្រី ហង្ស សុវណ្ណារី ដែលគេស្គាល់ថាគឺជាអ្នកស្នងបារមីលោកតា ដំបងដែក និង ជាម្ចាស់ជំនួញជាច្រើនមុខ បានធ្វើពិធីបើកសម្ភោធមុខរបរថ្មីមួយបន្ថែមទៀតគឺ ហាង Reading Coffee សាខាថ្មីមួយទៀត នៅទល់មុខសាលាបញ្ញាសាស្ត្រ អ្នកឧកញ៉ាហុងពីវ បុរីពិភពថ្មីឈូកវ៉ា២។ ពិធីនេះ គឺធ្វើតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលលោកស្រី ត្រលប់មកពីប្រទេសបារាំង។

លោកស្រី បញ្ជាក់ថា Reading Coffee គឺជាប្រេនដែលលោកស្រីបង្កើតដោយផ្ទាល់ ដោយមានក្រសួងពាក់ព័ន្ធទទួលស្គាល់ស្របច្បាប់។ នេះគឺជាសាខាទី៤ ដោយលោកស្រីគ្រោងពង្រីកសាខាជាបន្តបន្ទាប់ និង ប្រកាសបើកលក់ប្រេនឆាយគ្រប់25ខេត្តក្រុងផងដែរ ដែលមានកញ្ចប់ពីរជម្រើស គឺ 6500$ និង 35000$ ។ សម្រាប់អ្នកទិញប្រេនឆាយគឺមានការបង្រៀនយ៉ាងមត់ចត់អោយចេះពីវិធីឆុងកាហ្វេ និង មានការរៀចំទីកន្លែងអោយ យ៉ាងស្រួលតែម្តង ហើយអ្នកទិញប្រេនឆាយReading coffee គឺកុំព្រួយបារម្ភថាខ្លាចមុខរបរមួយនេះវាមិនដំណើរការ គឺក្នុងរយៈពេល៦ខែ បើមិនសប្បាយចិត្តគឺលោកស្រីនឹងទទួលទិញវិញ មិនអោយខាតមួយកាក់មួយសេន ខណៈដែលប្រតិបត្តិការណ៍ក្នុងពេលរកស៊ី ក៏ក្រុមហ៊ុនជាអ្នកផ្ដល់វត្ថុធាតុដើម និង ជួយទាំងស្រុង។ បន្ថែមពីលើការបើកដំណើរការសាខាថ្មីនេះ លោកស្រីក៏នឹងត្រៀមបង្ហាញសាខាបន្តបន្ទាប់ផងដែរ។ ដោយឡែកសម្រាប់សាខានៅបូរីពិភពថ្មីឈូកវ៉ា២នោះ ក្រៅពីភេសជ្ជៈ និង កាហ្វេប្រេន Reading Coffee ដែលកំពុងទទួលស្គាល់ពីរសជាតិ និង ធានាមិនប៉ះពាល់ដល់សុខភាព ក៏មានលក់អាហារបន្ថែមផងដែរ គឺបុកល្ហុងឆ្ងាញ់ សាច់អាំង និង អាហារសំរ៉ន់ជាច្រើនទៀត ដែលមានលក្ខណៈជាអាហារដ្ឋានតែម្ដង ដើម្បីអោយកាន់តែជាតម្រូវការរបស់អ្នកចូលទទួលទាន។

ដោយឃើញថាប្រេនReading Coffee ទទួលបានកាគាំទ្រខ្លាំងនៅក្នុងប្រទេសកម្ពុជា ទើបធ្វើអោយលោកស្រីហ៊ានយកប្រេនមួយនេះទៅវាយលុកទីផ្សារនៅប្រទេសថៃ និង ប្រទេសបារាំងផងដែរ។ លោកស្រីអះអាងថាប្រេនដែលបង្កើតឡើងដោយកូនខ្មែរ និងធ្វើអោយជនបបរទេទទួលស្គាល់ពីរស់ជាតិមួយនេះ Reading coffee មិនត្រឹមដែរពង្រីកទីផ្សារក្នុង ប្រទេសថៃ និង បារាំងប៉ុណ្ណោះទេ លោកស្រី និង យកប្រេនកូនខ្មែរមួយនេះទៅវាយលុកទីផ្សារប្រទេសផ្សេងៗទៀត។


LEAVE A REPLY

Please enter your comment!
Please enter your name here