តារាចម្រៀងយូរឆ្នាំ មានរូបសង្ហាហ្សូណូ បានក្លាយជាអ្នកដាក់ពិន្ទុប្រឡងចម្រៀង កុមារលំដាប់ពិភពលោក។ ការមើលឃើញពីមេកើយនេះ ហ្សូណូហាក់បានឡើងកូដជាមួយសិល្បៈ។ អ្នកគាំទ្រយល់ថាហ្សូណូ មិនព្រួយនោះទេព្រោះថារយៈកាលឆ្លងកាត់វិស័យចម្រៀងលោក ពិតជាយល់ដឹងច្បាស់អំពីរបថសំឡេងរលកក្រោយថាមានសន្ទុះកម្រិតដូចម្តេច។
រយៈពេល២ សប្តាហ៍កន្លងមកនេះ ការប្រកួតចម្រៀងThe voice kids Cambodia រដូវកាលទី៣ បានផុសឡើង ។ ទាំងបេក្ខជនប្រឡងនិងគណៈកម្មាការ ប្រឹងប្រែងដូចគ្នាដើម្បីប្រឹងចូលក្រុមគ្រូល្អៗ និងរើសយកកូនក្រុមក្រោមការប្រជែងគ្នា។ ហ្សូណូវិញ បានប្រឹងប្រែងច្រើន ក្នុងការត្រងស្តាប់អ្នកឡើងច្រៀងដើម្បីវិភាគទុនសំឡេង។ រាល់ការខមមិនរបស់ ហ្សូណូឃើញថា ដាក់ចំគោលដៅបេក្ខជននីមួយៗ អោយអស់ចិត្ត ដូចជាខ្វះខាតកន្លែងណា ត្រូវកន្លែងណាដើម្បីកែខៃហើយ ប្រឹងប្រែងតទៅមុខទៀត។ ការយកបទពិសោធន៍ដែល មានមកនិយាយចែករំលែកហ្សូណូ ត្រូវបានទស្សនិកជន មើលឃើញថា សមល្អកម្រិតយល់ដឹងក្នុងការវាយតម្លៃគឺស័កសម និងទទួលយកបាន ។ឯការដាក់តំណែងជាលើកទី១នេះ រិតតែរុញអោយគេមើលឃើញថា ហ្សូណូកាន់តែទទួលបានការទាក់ទាញ។ បន្ទាប់ពីបានបង្ហាញខ្លួនលើការប្រឡងទាំងហ្សូណូ និសា និងកញ្ញា បានប្រើសង្រ្គាមពាក្យសំដីដាក់គ្នា ដណ្តើមយកប្អូនៗដែលមានសំឡេងល្អ។ ជាលទ្ឋផលខូចម្នាក់ៗ បានរកឃើញកូនក្រុមបានដូចចិត្ត ប្រាថ្នារៀងៗខ្លួន ដើម្បីធ្វើដំណើរឆ្ពោះទៅវគ្គប្រកួតប្រជែងបន្តទៀត។