តារាចម្រៀង ឆ័យលី ដាឡែន ថ្មីៗនេះបាន ធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាមួយការបង្ហាញរូបស្រាត ឃោសនាផលិតផលថែរក្សាស្បែក ក្នុងនោះមានទស្សនិកជនមួយចំនួនសរសើរថា តារាស្រីរូបនេះ មានស្បែកស្អាត ទើបនាងហ៊ានបញ្ចេញរូបស្រាតបង្ហាញពីសម្រស់ស្បែករបស់នាង។
តារាចម្រៀងនិងសម្តែង ឆ័យលី ដាឡែន ដែលជាអ្នកលក់ផលិតផលតាមអនឡាញម្នាក់ដែរ បានបង្ហាញរូបថត ក្នុង Story នៃបណ្តាញសង្គម ហ្វេសប៊ុក របស់នាង ជារូបស្រាតននល ដើម្បីឃោសនាផលិតផលឡេនិងក្រែមខាត់ស្បែក ទាក់ទាញអតិថិជនឲ្យមានការចាប់អារម្មណ៍។
ប៉ុន្តែទោះបីជាយ៉ាងណា មិនឃើញមានអ្នកចូលទៅបញ្ចេញយោបល់ (Comment) រិះគន់នោះទេ ព្រោះរូបភាពដែលបង្ហាញនោះ ជារូបស្រាតបែបសិល្ប: និងមិនបានបង្ហោះជាសាធារណ:នោះទេ ដោយនាងគ្រាន់តែបង្ហាញក្នុង Story ហ្វេសប៊ុក របស់នាងប៉ុណ្ណោះ។ ម៉្យាងទៀត គេយល់ថា នោះជាការឃោសនាផលិតផលថែរក្សាស្បែក ដែលចាំបាច់ត្រូវបង្ហាញសម្រស់ស្បែកពិតៗបែបនេះ។