ចេញលទ្ឋផលហើយ ក្រោយពេលលោក ហ្វៃ សំអាងបានចរចារជាមួយ អម្ពរ ទេវីផ្ទាល់ពេលនេះកំពូលតារាសម្តែង ប្រកបដោយភាពបុិនប្រសព្វ បានព្រមទទួលយកសំណើរ។លើសពីនេះ ក៍ទទួលឱកាសចាប់ដៃគូសម្តែងម្តងទៀតជាមួយ លោក ទេព រិនដារ៉ូ ក្រោយខកខានច្រើនឆ្នាំ។
លោកហ្វៃ សំអាង បានសម្រិតសម្រាំងសាច់រឿង និពន្ឋតាក់តែងអស់ជាច្រើនឆ្នាំ។ពិសេសក៍ប្រឹងប្រែងស្វែងរក តួអង្គអោយចំគោលដៅ អត្តចរិកក្នុងផ្ទៃរឿង។ក្រៅពីតារាជើងចាស់គេក៍ឃើញ មានវត្តមានបវរកញ្ញាកម្ពុជាល្បីៗ ក៍ត្រូវបានជ្រើសរើសផងដែរ។
បើតាមការបង្ហោះ ពីអ្កកស្រីនអម្ពរ ទេវី បានសរសេរថា «នាងខ្ញុំពិតជារំភេីបចិត្តនៅពេលដែលឃេីញបងប្អូននៅតែស្រឡាញ់គាំទ្រការសម្ដែងរបស់នាងខ្ញុំ និងបងទេព រិនដារ៉ូ ថ្វីត្បិតតែនាងខ្ញុំជាប់រវល់ការងារផ្ទាល់ខ្លួន រវល់ជាមួយនឹងក្រុមគ្រួសា៛យ៉ាងណា ក៏នាងខ្ញុំត្រូវពុះជ្រៀកពេលវេលា៕ បន្ទាប់ពីបានទទួលដំណឹងពីបងប្រុស ហ្វៃ សំអាង ទូរសព្ទ័រៀបរាប់ពីសាច់រឿង និងតួអង្គដែលនាងខ្ញុំត្រូវសម្ដែង ទីមួយគឺស្រឡាញ់សាច់រឿងល្អប្លែក មានទាំងអត្ថន័យ អត្ថរស បង្កប់រសជាតិនិយម ៕
ទីពីរជាសម័យកាលបូរាណ ដែលមិនធ្លាប់មានផលិតករណាផលិតឡេីយ។ នាងខ្ញុំសប្បាយចិត្តនឹងត្រៀមខ្លួនដេីម្បីទៅសម្តែងភាពយន្តភាគខ្នាតធំ រឿង:អប្សរាមហាអង្គរនេះ ផលិតដោយផលិតកម្ម ហង្សមាស ដែលជាផលិតកម្មដ៏ល្បីឈ្មោះ ។ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អុឹង សុខលាភនាយកគ្រប់គ្រងការផលិតរបស់ផលិតកម្ម ហង្សមាស បងប្រុស ហ្វៃ សំអាង ដែលផ្ដល់កិត្តិយសដល់នាងខ្ញុំ សម្ដែងជាតួអ្នកអង្គម្ចាស់ស្ត្រី កាមល នាងខ្ញុំសូមជូនពរលោកទាំងពីរព្រមទាំងបងប្អូនទស្សនិកជនទាំងអស់ជួបតែបុណ្យសំណាងល្អនៅក្នុងជីវិតជារៀងរហូត»៕




