បន្ទាប់ពីលោកខេម បង្ហោះសារដៀមដាមមេថា លម្អៀង មិន យុត្តិធម៌ គេឃើញមានតារាជ្រកក្នុងទ្រនំថោនរហូតដល់១០រូប ចេញមុខលើកសរសើរថា ថៅកែថោន គឺជាមនុស្សល្អ ក៏ដូចជាចង់សំដៅថា លោកខេម ជាមនុស្សមិនស្គាល់គុណស្រ័យ ដែលនាំអោយអ្នកលេងហ្វេសប៊ុក Comment ជេរលោកឡើងបះសក់។ យ៉ាងណាក៏ដោយមុននេះ លោក Rith Omega ដែលជាអ្នកដឹកនាំសម្ដែងមួយរូប បានទម្លាយអោយដឹងថា ទាំងខេម និង ថោន សុទ្ធតែជាមនុស្សល្អតែប៉ុណ្ណោះ តែបណ្ដាលមកពីបុគ្គលដែលថៅកែថោន ទុកចិត្ត និង ផ្ដល់សិទ្ធិអោយជំនួសតួនាទី មិនមែនជាមនុស្សមានសមត្ថភាព ពូកែតែអែបអប ទើបធ្វើអោយ ខេមអន់ចិត្ត និង មានការយល់ច្រលំ លើមេ។

ខាងក្រោមនេះ ជាសារដ៏វែងអន្លាយ ដែលលោក Rith Omega អ្នកដឹកនៃសម្ដែងនៅថោន មុនផ្ទុះរឿងគេចពីបំណុលបង្ហោះឡើង។ លោកសរសេរថា” ខ្ញុំអាចនិយាយបានថាជាមនុស្សម្នាក់ដែលដឹងរឿងច្រើនដែលនៅពីក្រោយហេតុផលដែលបង ខេម សំរេចចិត្តចេញពី ថោន ដូចនេះហើយសូមបងប្អូនមិនដឹងរឿងច្បាស់កុំជេ ខេម ថាគាត់រមើលគុណអី រឺថាខាងណាខុសអី នៅចាំស្តាប់ទាំងសងខាងសិន។ មានហេតុបានមានផល ដោយសារតែបញ្ហាមួយចំនួននៅក្នុងចិត្តដែលមិនអាចដោះស្រាយបាន ការយល់ច្រលំ នឹងមានការអន់ចិត្តគ្នាពីមួយថ្ងៃទៅមួយថ្ងៃ រវាងមេ នឹងបងខេម ទើបបងខេមសំរេចចិត្តចេញទៅទីណាដែលគេមិនអោយតំលៃ កុំនៅយូរពេក។

រឿងនេះកើតឡើងដោយសារការយល់ច្រលំទាំងសងខាង កុងត្រាបងខេមនៅសល់ 6ខែចុងក្រោយមែន តែមកពីមុនពេលគាត់ចេញនិយាយគ្នាមិនច្បាស់ បានមានរឿងបែបនេះ។ មុនពេលចេញក៏បងខេមបានសុំ ដាក់សំបុត្រលាឈប់ពិតប្រាកដមែន ព្រោះតាមពិតគាត់រកឈប់ជាមួយថោនយូរហើយ ក៏ច្រើនដងដែល តែដោយសារមនោសញ្ចេតនាជាមួយមេ នឹងដឹងគុណមេ បានគាត់នៅតស៊ូនៅបន្តរ រងចាំដំណោះស្រាយមួយដ៏ល្អ។ តាមពិតមេគឺជាមនុស្សល្អ គាត់តែងតែជួយកូនចៅ ស្រលាញ់កូនចៅ ផ្តល់ឱកាសអោយកូនចៅគាត់ ពេលវេលាកាលពី3-4 ឆ្នាំមុនដែលជាពេលមេនៅកាន់ផ្ទាល់ពិតជាពេលដែលមេបានផ្តល់ភាពកក់ក្តៅដល់កូនចៅទាំងអស់គ្នា នឹងយកចិត្តទុកដាក់ដល់កូនចៅគ្រប់គ្នា ខ្ញុំមានថ្ងៃនេះក៏ដោយសារមេជាអ្នកជ្រោមជ្រែង នឹងផ្តល់ឱកាសដែល
ដោយសារ Town Production បានមាន Rith Omega។

តែដោយសារមួយរយៈធំនេះ មេគាត់រវល់ជាច្រើនជាមួយការងារគាត់ បានធ្វើអោយបុគ្គលអគតិមួយចំនួនអាងមេបញ្ចេញរឹទ្ធ បញ្ចេញអំណាច បញ្ជាគេឯងទាំងខ្លួនមិនចេះ ចេះតែអែបអប នឹងធ្វើអោយប៉ះពាល់ដល់បុគ្គលិកជាច្រើនទៀតនៅក្នុងក្រុមហ៊ុនទាំងដែលមេមិនបានដឹង។ ដូចនេះហើយខ្ញុំសុំស្នើរដល់មហាជនទាំងអស់គ្នា បើមិនដឹងរឿងច្បាស់សូមកុំនាំគ្នាជេគេទាំងគ្មានហេតុផល សូមកុំជាន់គេដោយតែស្ករអី ព្រោះខ្ញុំក៏ជាជនរងគ្រោះនឹងការដែលគេជាន់តែស្ករទាំងមិនដឹងរឿងច្បាស់នេះដែល”។ យ៉ាងណាក៏ដោយ លោកមិនបានបញ្ចេញឈ្មោះថា បុគ្គលដែលលោកបានសំដៅនោះ ថាជាអ្នកណាម្នាក់ឡើយ៕



LEAVE A REPLY

Please enter your comment!
Please enter your name here