ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាបេក្ខនារីល្អមួយ ក្នុងការតាមដានព្រឹត្តិការណ៍ ប្រកួត Miss Grand International លើកទី១០ នាប្រទេសឥណ្ឌូនេសុី។ គ្រប់វគ្គដែលនាងចេញប្រកួតឃើញថា មិនអន់ជាងគេនោះឡើយ។ ចុងក្រោយនាងត្រូវចូលទៅសម្ភាសន៍បន្ទប់សម្ងាត់ ជាមួយគណៈកម្មាការ៣រូប។នាងតាំងចិត្តបានល្អរហូតBoos Nawat សរសើរពីសេចក្តីព្យាយាមក្នុងការនិយាយភាសាអង់គ្លេសរបស់នាង។
ក្រោយចប់ភារៈកិច្ចនេះ សារ៉ាវឌ្ឍី បង្ហោះសារថា«ខ្ញុំធ្លាប់តែទទួលបានការbullyក្នុងការប្រេីប្រាស់ភាសា គេតែងតែនិយាយខ្ញុំមិនពូកែអង់គ្លេស ស្ទេីរភាសា តែសូមអរគុណ boss ដែរសរសេីរការនិយាយអង់គ្លេសរបស់នាងខ្ញុំ ពិតជារំភេីបណាស់លេីកទីមួយហេីយមានអ្នកមកសួរបែបនេះ ពិតជាកក់ក្តៅខ្លាំងណាស់ MGI ❤️🙏»
នេះជាខ្លឹមសារឆ្លងឆ្លើយជាមួយគណៈកម្មាការ៖
សរុបសេចក្តីការសម្ភាសន៍បន្ទប់ខ្មៅថ្ងៃនេះ :
ជំរាបសួរ នាងខ្ញុំ ពេជ្រវត្តី សារ៉ាវឌ្ឍី ជាតំណាងព្រះរាជាណាចក្រកម្ពុជា ខ្ញុំគឺជាអ្នកសម្តែងនឹងអ្នកបង្ហាញម៉ូតនៅប្រចាំប្រទេសកម្ពុជា ខ្ញុំគឺជាក្មេងស្រីដែលកេីតនឹងធំធាត់នៅលេីទឹកដីខាងសមុទ្រដែលជាខេត្តដ៏ស្រស់ស្អាតមួយគឺខេត្តព្រះសីហនុ នៅទិសនារតី នៃប្រទេសកម្ពុជា។
គណៈកម្មការ : កម្ពុជាមានកោះ? លោកណាវ៉ាត់ឆ្លេីយកាត់ថា គឺមាន🙏
វត្តីបន្ត : នេះគឺពិតជាលេីកទីមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំបានតំណាងប្រទេសមកចូលរួមនូវការប្រកួតសម្រស់ដ៏ធំមួយ នឹងជាផ្នែកមួយនៃគ្រួសាររបស់ MGI ។
លោកណាវ៉ាត់ : ហេតុអីអ្នកនិយាយភាសាអង់គ្លេសបានល្អ? និយាយបានយ៉ាងដូចម្តេច?
វត្តី : ខ្ញុំប្រាប់អ្នករឿងការពិតមួយ – កាលពីមុនខ្ញុំមិនចេះនិយាយអង់គ្លេសទេ ព្រោះខ្ញុំគ្មានលុយសម្រាប់ការសិក្សា តែនៅពេលដែលខ្ញុំមានការងារ មានអាជីពជាអ្នកសម្តែង ខ្ញុំមានលុយ ខ្ញុំបានទៅរៀនអង់គ្លេស 6ខែ មុនចូលរួមប្រកួត Miss Grand Cambodia. ពីព្រោះខ្ញុំចង់និយាយអង់គ្លេស ខ្ញុំចង់បង្ហាញពីការតស៊ូជាមួយក្តីសុបិន្តរបស់ខ្ញុំ ដេីម្បីក្លាយជា Miss Grand International 2022 ហេីយខ្ញុំនឹងធ្វេីអោយអស់ពីសមត្ថភាពដេីម្បីប្រជាជនរបស់ខ្ញុំ នឹងអោយពួកគាត់មានមោទនភាពចំពោះខ្ញុំដែលមានខ្ញុំជាម្ចាស់ក្សត្រីតំណាងកម្ពុជា ។
លោកណាវ៉ាត់ : ខ្ញុំដឹងថាអ្នកចេះភាសាថៃ តេីអ្នករៀនវាយ៉ាងដូចម្តេច?
វត្តី : ខ្ញុំរៀនតាមរយៈការមេីលរឿងថៃ ( វត្តី: ខ្ញុំសុំនិយាយភាសាថៃណា ) ខ្ញុំចូលចិត្តមេីលរឿងថៃណាស់ ហេីយចូលចិត្តខ្លាំងទៀត ខ្ញុំដឹងថាខ្ញុំពិបាកក្នុងការចូលរៀនភាសាថៃដោយសារខ្ញុំគ្មានលុយអ្នកក៏ដឹង ខ្ញុំមេីលរឿងថៃមួយរឿងដប់ដង😁
លោកណាវ៉ាត់ : រឿងណាអ្នកចូលចិត្ត?
វត្តី : ខ្ញុំចាំមិនបានទេណា តែខ្ញុំមេីលគ្រប់រឿងទាំងបុស្តិលេខ3 លេខ7 ក៏ដូចជាមើល Miss Grand ដែរចា៎ ចូលចិត្តមេីលគេសួរវគ្គសំនួរចំលេីយ។
លោកណាវ៉ាត់ : ចូលចិត្តតួម្នាក់ណា?
វត្តី : ខ្ញុំចូលចិត្តតួស្រីគឺ Kim Berley .
លោកណាវ៉ាត់ : ចុះតួប្រុស?
វត្តី : មិនមានទេ! ព្រោះខ្ញុំមិនចូលចិត្តមនុស្សប្រុសទេ! ( សម្លេងហ៊ោរលោកណាវ៉ាត់ផ្អេីលបន្ទប់😁 )
លោកណាវ៉ាត់ : អូហូ មាន story ទៀត😁 ចូលចិត្ត Engfa អត់?
វត្តី : ចូលចិត្តចា៎ ❤️ និយាយត្រង់ហេីយណា😜
សំនួរ : បើសិនជាអ្នកមិនបានឈ្នះ តើអ្នកណាដែលអ្នកគិតថាជាអ្នកឈ្នះ MGI 2022 ?
ស្រីតី : ខ្ញ៉ំជ្រើសយកគាត់ ព្រោះខ្ញ៉ំត្រាប់តាមបែបផែនជីវិតរបស់គាត់ជាយូរណាស់មកហើយ មិនមែនដោយសារតែទេីបមកនៅទីនេះទេ ម្នាក់នោះគឺ Miss Grand Thailand Engfa ព្រោះគាត់ជាមនុស្សតស៊ូ ហើយខ្ញ៉ំក៏ជាមនុស្សតស៊ូដូចគ្នា ខ្ញ៉ំចូលចិត្តគាត់ខ្លាំងណាស់ ព្រោះគាត់មាន talent អាច show និងអាចធ្វើការជាមួយ MGI ទាំងអស់បាន។
( បង្ហាញពីការប្រម៉ូតទឹកអប់ MGI )
ចុងបញ្ចប់វត្តបាននិយាយថា ខ្ញុំមិនចូលចិត្តមនុស្សប្រុសទេ! ព្រោះកាលខ្ញុំនៅអាយុ6ឆ្នាំ ខ្ញុំត្រូវមិត្តភ័ក្ដិប៉ារបស់ខ្ញុំបៀតបៀន ( Sexual Harassment )។
Pich Votey Saravody Official 👸🏻
Miss Grand Cambodia 🇰🇭








