កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២២ លោកឧកញ៉ា ប៊ុន រតនា ហៅសេម និង លោកជំទាវ បានរៀបចំពិធីប្រកាសគម្រោងដីឡូតិ៍លម្ហែកាយ យ៉ាងអធឹកអធម នៅលើទឹកដីខេត្តកំពង់ស្ពឺ ខាងក្រោយផ្សារបាត់ដឹង ដែលជាគម្រោងប្រជុំជនដ៏ធំ នៅឃុំចាន់សែន។ នេះជាគម្រោងរបស់លោក ប៊ុន វុត្ថា ដែលជាដៃគូដ៏ស្អិតរមួត ដែលគេស្គាល់ថា គឺជាបងប្រុសរបស់លោកឧកញ៉ាផ្ទាល់ ខណៈដែលគម្រោងថ្មីរបស់គូភាគីទាំងពីរនេះ គឺដំណោយផលលើសពីការស្មាន ព្រោះតម្រូវអោយកក់តែ៥០០បិទឡូតិ៍ ហើយបង់ក្នុងមួយថ្ងៃតែ១ម៉ឺនរៀល ស្មើនឹងមួយខែ៧៥ដុល្លារ ដោយបង់ភ្លាមចូលសង់ផ្ទះភ្លាម ហើយនៅក្នុងគម្រោងក៏មានកន្លែងកម្សាន្តស្រាប់។

លោកឧកញ៉ា ប៊ុន រតនា ហៅសេម ស្ថាបនិកគម្រោងមួយនេះ បានលើកឡើងថា ដោយសារតែមើលឃើញពីផលវិបាករបស់អ្នកចង់បានដីលំនៅដ្ឋាននៅទីប្រជុំជិតក្រុង ឬ ចង់បានដីលម្ហែក្បែរក្រុង ដែលមិនពិបាកប្រើពេលយូរ ទើបលោកឧកញ៉ា និង បងប្រុស គឺ លោក ប៊ុន វុត្ថា ដែលមានមុខជំនួញរួមគ្នាជាច្រើនឆ្នាំមកហើយ សម្រេចរៀបចំគម្រោងនេះឡើង ហើយផ្ដល់លក្ខណ្ឌអោយបង់រំលោះរយៈពេលវែង ដោយមិនគិតការប្រាក់ គឺមួយឡូតិ៍តម្រូវអោយបង់តែមួយថ្ងៃ១ម៉ឺនរៀល ដើម្បីអោយអ្នកដែលមានជីវភាពទាប និង មធ្យម មានដីជាទ្រព្យជារបស់ខ្លួន។ គម្រោងនេះ មិនមែនលក់តែដីនោះទេ គឺគម្រោងបានជីកស្រះចិញ្ចឹមត្រី និង រៀបចំខ្យូសជុំវិញមាត់ទឹក ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានចូលទៅកម្សាន្តរួចទៅហើយ ដោយគម្រោងតម្រូវអោយបងប្អូនចំណាយតែក្នុងម្នាក់១ម៉ឺនរៀល តែទទួលភេសជ្ជៈ និង អាហារមួយចានត្រលប់ទៅវិញ ដើម្បីបានគយគន់ទេសភាពបណ្ដើរ ញាំឆ្ងាញ់បណ្ដ់់ើរ។ ជាមួយនឹងគម្រោងបើកជាកន្លែងស្ទូចត្រី បោះតង់ និង អង្គុយកម្សាន្តនេះហើយ ដែលធ្វើអោយគម្រោងទាំងមូលមានអ្នកកក់ៗយកច្រើនឡូតិ៍ ព្រោះជាដីលម្ហែដែលមានចរន្តមនុស្សចូលទៅលេងជាហូរហែរ។ ក្នុងគម្រោងជាង៥ហិកតានេះ លោកឧកញ៉ា សេម និង បងប្រុសជាម្ចាស់គម្រោង ក៍នឹងមានផែនការមេបង្កើតកន្លែងកម្សាន្តជាច្រើនផ្សេងទៀតផងដែរ ដើម្បីទាក់ទាញអ្នកចូលទៅកម្សាន្ត ដើម្បីអោយដីដែលប្រកាសលក់នោះមានចរន្តសេដ្ឋកិច្ច និង សម្រាប់លំហែរកាយ។ ក្នុងពិធីដែលបានធ្វើឡើងឡើងយ៉ាងអធឹកអធមនោះ ក៏មានវត្តមាន លោកឧកញ៉ា ម្ចាស់ជំនួញ សិល្បករ និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួមផងដែរ តាំងពីពិធីកាត់ខ្សែបូរ រហូតដល់អាហារថ្ងៃត្រង់ និង បន្តដល់ពេលរសៀល។

LEAVE A REPLY

Please enter your comment!
Please enter your name here