នៅថ្ងៃទ២៩ តុលា ឆ្នាំ២០២២នេះ តារាសម្ដែង លោក សុគន្ធ ដេវីត បានបង្ហាញនូវអារម្មណ៍សោកសង្រេងយ៉ាងខ្លាំង ដែលជីដូនដ៏កម្សត់របស់លោកបានទទួលមរណភាព ហើយស្របពេលដែលលោកនៅជាប់បំពេញការងារ មិនអាចទៅទាន់ក្នុងពេលកម្មវិធីបុណ្យចាប់ផ្ដើមភ្លាម។ លោកបានប្រកាសនៅលើបណ្ដាញសង្គមថា លោកគឺជាកូនកំព្រាដែលរស់នៅក្រោមការមើលថែរបស់ជីដូន ប៉ុន្តែនៅថ្ងៃដែលជីដូនឈឺធ្ងន់ និង ឈានដល់មរណកាល បែរជាលោកមិនអាចទៅទាន់ ហើយសូម្បីតែថ្ងៃធ្វើបុណ្យភ្លាមៗក៏ទៅមិនទាន់ ដោយលោកត្រូវបញ្ចប់ការងារ និង រង់ចាំរហូតទាល់តែថ្ងៃទី៣០ តុលា គឺមួយថ្ងៃនៃមរណទុក្ខ ទើបបានចូលរួមដល់កន្លែងបុណ្យសព នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកថាសង្វេគចិត្តណាស់ ដែលយាយដ៏កម្សត់បានលាចាកលោក ហើយលោលក៏ចាត់ទុកថានេះគឺជាការបាត់បង់អ្នកមានគុណដ៏ធំ ដោយសារតែលោកគ្មានការមើលថែពីឪពុកម្ដាយតាំងពីតូច ដោយសារតែឪពុកម្ដាយរបស់លោកបានចែកផ្លូវគ្នានោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here