ការប្រគល់ពានដ៏កក្រើករបស់ CEO Master Club កាលពីថ្ងៃទី២៩ តុលា ឆ្នាំ២០២២ លោកស្រី យិន រំដួល ហៅមុន្នីនិត ម្ចាស់ហាងកាត់ដេរសំលៀកបំពាក់ពីហូលផាមួង ដ៏ល្បីឈ្មោះ យីហោ មុន្នីនិត កាត់ដេរ ក៏ទទួលពានផងដែរ ក្នុងចំណោមម្ចាស់ជំនួញកំពូលៗ ដែលគណកម្មការក្នុងកម្មវិធី CEO Master Award បានផ្ដល់ពានរង្វាន់អោយ នៅក្នុងថ្ងៃនោះ។ ឱកាសទទួលពានរបស់លោកស្រី ក៏បានធ្វើអោយគ្រប់ៗគ្នាភ្ញាក់ផ្អើលមិនតិចផងដែរ ជាពិសេសនៅពេលបានដឹងពីប្រវត្តិដ៏កម្សត់របស់លោកស្រីមុនក្លាយជាម្ចាស់ជំនួញ ដែលអាចឈរជើងបាន។ សូម្បីតែលោកស្រី ក៏បង្ហាញអារម្មណ៍ស្ទើរទប់ខ្លួនមិនចង់នឹងផងដែរ ដែលលោកស្រី គ្រាន់តែស្ត្រីម៉េម៉ាយ និង មានប្រវត្តិកម្សត់ម្នាក់ បែរជាអាចស្មើមុខស្មើមាត់នៅលើវេទិកា ដ៏កក្រើកមួយនោះ ក្នុងចំណោមម្ចាស់ជំនួញធំៗ។ មូលហេតុ ដែលលោកស្រី អាចទទួលបានពានឆ្នើមៗ ប្រចាំឆ្នាំ២០២២នោះ ត្រូវបានបញ្ជាក់ថា ដោយសារតែលោកស្រីបានចូលសិក្សាក្នុងថ្នាក់ប្រកួតប្រជែងរបស់ CEO Master Club និង បានប្រកួតប្រជែងភាពជាម្ចាស់អាជីវកម្មឆ្នើម ស្របពេលដែលលោកស្រីក៏បានពង្រឹងមុខជំនួញ អោយក្លាយជាអាជីវកម្ម និង គ្រប់លក្ខណ្ឌដើម្បីវាយតម្លៃអោយទទួលពាន ដែលលោកអ្នកបានឃើញនេះ។
ព័ត៌មានលម្អិត សូមទស្សនាវីដេអូ នៅលើផេក ផ្ទះតារា Home Star។