តួអង្គអ្នកម្ដាយគឺលោកស្រី កញ្ចនា ចិន្តាវត្ថិ ដែលជាតួអង្គឆ្នើមដ៏ល្បីជើងចាស់មួយរូបដែល អ្នកស្នេហា ភាពយន្តរឿងភាគថៃ របស់ទូរទស្សន៍ថៃ មានការសោកស្តាយ ដែលតារាជើងចាស់ថៃ ដ៍មានទេពកោសល្យម្នាក់បាត់បង់ជីវិត។ នេះជារឿងមួយតក់ស្លុត ធ្វើអោយ អ្នកស្គាល់លោក ស្រីមានការអាឡោះអាឡ័យពេលដឹងហេតុការណ៍នេះ។

តារាភាពយន្ត ជើង ចាស់ ថៃ ពិសេស រឿង ភាគ ផ្សាយ តាម ទូរទស្សន៍ ថៃ គឺ អ្នកស្រី កញ្ចនា ចិន្តាវត្ថិ Aoi Kanjana Jindawat បាន ទទួលមរណភាព ហើយ នៅ ម៉ោង ប្រហែល ៤ និង ៤៧ នាទី ល្ងាច ថ្ងៃ ទី ២៧ ខែសីហា ឆ្នាំ ២០២០ នៅ មន្ទីរពេទ្យ Phramongkutklao ក្នុង វ័យ ៦១ ឆ្នាំ ដោយសារ ជំងឺ បេះដូង ។

សព អ្នកស្រី កញ្ចនា នឹង ដឹក យក មក តម្កល់ នៅ វត្ត Makut Kasatriyaram Ratchaworawihan នៅ ថ្ងៃស្អែក នេះ នា ម៉ោង ១៥.០០ រសៀល ថ្ងៃ ទី ២៨ សីហា ២០២០ ។
អ្នកស្រី កញ្ចនា ជា តារា សម្តែង ស្រី ជួរ មុខ ប្រចាំ ប្រទេស ថៃ មាន ស្នាដៃ ល្បី ៗ ជា ច្រើន រឿង ហើយ សម្រាប់ រឿង ចុង ក្រោយ របស់ អ្នកស្រី ដែល បាន ចាក់ ផ្សាយ នៅ ឆ្នាំ ២០១៩ លើ កញ្ចក់ ទូរទស្សន៍ ប៉ុស្តិ៍ លេខ ១ របស់ ថៃ ៕ អ្នកស្រី សម្តែងបានគ្រប់ ទម្រង់មិនថា តួជំទាវ តួម្តាយចិត្តល្អ តួកាចឆ្នាស់ និងតួអ្នកបម្រើ អាស្រ័យលើអ្នកដឹកនាំរឿងមើលឃើញ។

LEAVE A REPLY

Please enter your comment!
Please enter your name here