តារាស្រីតូចច្រឡឹង ឈិន មុនីនាថ បានសម្រេចចិត្តភ្ជាប់ការទាក់ទងគ្នាជា មួយកូនប្រុស តារាកំប្លែងមីងយ៉យ នាយ ព្រែក។ អ្នកទាំង២ សុទ្ឋតែគេមើលឃើញថា សមគ្នាណាស់ហើយមើលទៅ បើបានក្លាយជាគូអនាគតរិតតែល្អព្រោះជា អ្នកសិល្បៈស្រាប់ដឹងទុក្ខធុរៈការងារគ្នា។
ឈិន មុនីនាថ យល់ថា កុំប្រញាប់រៀបការលឿនពេក ព្រោះម្នាក់ៗ នៅក្មេងមិនទាន់ចាស់ចិត្ត ចាស់គំនិតនោះទេ។ គួរយកពេលវេលាកំពុងត្រូវប៉ាន់ ក្នុងសិល្បៈ ស្រវ៉ារកលុយទុកដាក់អោយបាន សិនទុករៀបចំផែនការខាងមុខ អោយល្អកុំអោយទាល់ ឬពឹងពាក់គេ។ បើទោះបីចាស់ទុំដឹងឭតែនាង មិនទាន់គិតហើយ អោតតែពេលនេះល្អនិងគ្នាគឺមានសេចក្តីសុខឯរឿងអនាគត ទុកសិនក៍មិនបញ្ហា។
ឈិន មុនីនាថ ជាពូជអ្នកសិល្បៈ សុទ្ឋសាធ ដែលត្រូវជាកូន លោក ឈិន កុសល និង អ្នកនាង ឈិន សុធារី។ មុនីនាថក៍ចេះច្រៀងបានពិរោះកាត់តាមឪពុក។ ប៉ុន្តែជះដោយរូបឆោមល្អ មុខមានមន្តស្នេហ៍នាង ក៍ក្លាយជាតារាសម្តែង កំពុងពេញនិយមព្រោះមានដុង សម្តែងល្អជាតារាមានធនធានម្នាក់ដែល ចាត់ចូលគន្លងរៀមច្បង នី មុនីនាថ ឬ សារ៉ាយ សក្ខណា។ ឯនាយព្រែក កូនអ្នកមីងយ៉យ ក៍ដុះដាលក្នុងសិល្បៈដូចគ្នា ប្រកបដោយការតស៊ូ តាំងពីក្មេងៗ។ សព្វថ្ងៃ បណ្តូលចិត្តយាយយ៉យនេះ ក៍ក្លាយជាតារាល្បីល្បាញ រូបក៍សង្ហាហើយក៍មានទីផ្សារការងារ សម្តែង មិនចាញ់ខាងស្រី បូកទាំងមមាញឹកខាងផ្នែកពិធីករផងដែរ។




