តារាចម្រៀងសាច់សរខ្ចីវ៏យក្មេង កញ្ញា ណានណាន ដែលអ្នកសិល្បៈស្គាល់ថាគឺជាកូនស្រីតែមួយរបស់តារាកំប្លែង ស្រី អ៊ិត កំពុងតែក្លាយជាបេក្ខភាព Miss teen Cambodia 2023។នេះជារឿងមួយធ្វើអោយហ្វេនៗរបស់កញ្ញាមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែនាងមិនដែលបង្ហើបថាចង់ចូលប្រឡងម្តងណាឡើយ ធ្លាប់តែឃើញនាងបង្ហាញទេពកោសល្យក្នុងកម្មវិធីចម្រៀងលំដាប់ពិភពលោករបស់ហង្សមាស និងច្រៀងក្នុងកម្មវិធីធំតូចជាដើម។
ណានណាន បញ្ជាក់ថា ការក្លាយជាបវរកញ្ញាតំណាងប្រទេសគឺជាក្តីស្រម៉ៃរបស់នាងតាំងពីតូច តែនាងគ្មានឱកាសក្នុងកាបង្ហាញ នាងចាត់ទុកថាកម្មវិធីបវរកញ្ញាមួយនេះគឺជាឱកាសមួយដ៏ល្អដែលអាចសម្រេចក្តីស្រម៉ៃរបស់នាងបាន ហេតុតែស្រឡាញ់វិស័យបវរកញ្ញខ្លាំងទើបធ្វើអោយនាងខំប្រឹងប្រែងហាត់រៀនដើរ យកបទពិសោធន៍ពីរាមច្បង និង ពង្រឹងសម្ថតភាពជាច្រើនតម្រូវតាមកម្មវិធី ឃើញថាក្រោយពេលនាងបានបញ្ចេញសម្ថតភាពរួចមួយវគ្គក្នុងកម្មវិធី អ្នកលេងបណ្តាញសង្គមជាច្រើនកោតសរសើរពីសម្រស់របស់នាងរហូតប្រៀបធៀបថាស្រដៀងនឹង Nicolen 1st Miss Universe thailandថែមទៀតផង។
តារាចមករៀងវ័យក្មេងរូបនេះមិនត្រឹមតែមានសម្លេងពិរោះប៉ុណ្ណោះទេ នាងដុងសិល្បៈ និងស្នាដៃច្រើន ទទឹមគ្នានោះខណៈដែលនាងក្លាយជាបេក្ខភាពបវរកញ្ញារូប ស្របពេលខ្សែភាពយន្តរឿង”ស្នេហាឆ្លងជាតិវគ្គ2″ដែលនាងបានសម្តែងក៏ហ្នឹងត្រៀមចាក់បញ្ចាំផងដែរ។ នេះអាចនិយាយបានថាតារាស្រីវ័យក្មេងរូបនេះកំពុងឡើងកូដខ្លាំង ទាំងវិស័យចម្រៀង និង វិស័យសម្តែងដោយសារនាងមានសម្ថតភាពខ្លាំង ធ្វើអោយនាងមានឱកាសទៅវគ្គបន្តទៀតរបស់កម្មវិធី Miss teen Cambodia 2023។ ក្នុងកម្មវិធីនោះ គេឃើញតារាកំប្លែង ស្រី អ៊ិត ទៅលើកទឹកចិត្តកូនស្រីតែមួយរបស់ខ្លួនដល់មុខឆាកតែម្តង ហើយអ្នកនាងក៏បានបង្ហោះរូបកូនស្រីដោយភ្ជាប់សារជាមួយថា ” ថ្ងៃនេះម៉ាក់ពិតជាសប្បាយចិត្តណាស់ ឃើញកូនស្រីម៉ាក់ ជាប់ទៅវគ្គបន្ដ ហើយនាងខ្ញុំសូមអរគុណដល់ពុកម៉ែ បងប្អូនកូនក្មួយ ទាំងអស់ដែលស្រលាញ់នឹងគាំទ្រកូនស្រីនាងខ្ញុំណាន ណាន❤️🙏🏻អរគុណដល់ពុកម៉ែ🙏🏻លោកតាធំ 🙏🏻នឹងមេៗ ចេៗ បងៗពិតជាអរគុណណាស់ៗៗ “៕